no-alternative title

Sony Xperia XZ2 Premium គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានទម្ងន់ធ្ងន់បំផុត នៅក្នុងចំណោមស្មាតហ្វូនដែលមានលក់នៅឆ្នាំថ្មីនេះ

ពេលនេះ Xperia XZ2 Premium ត្រូវបានគេចាត់ទុកថា គឺជាទូរស័ព្ទស្មាតហ្វូនទំនើបបំផុត របស់ Sony ដែលមិនធ្លាប់មាន, ដែលនិងមានតម្លៃ $ 999, ហើយក៏ជាម៉ូដែលមួយក្នុងចំណោមទូរស័ព្ទចល័តថ្លៃបំផុតរបស់ក្រុមហ៊ុននេះផងដែរ។ ជាមួយនឹងវត្តមានរបស់ស្មាតហ្វូននេះ ត្រូវបានគេរកឃើញថា គឺជាស្មាតហ្វូនដែលមានទម្ងន់ធ្ងន់បំផុត ដែលយើងធ្លាប់បានឃើញ នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមក្រុមហ៊ុន Sony បានបញ្ជាក់អោយដឹងថា ស្មាតហ្វូននេះ Xperia XZ2 សម្រាប់ទីផ្សារលក់នៅទីផ្សារសហរដ្ឋអាមេរិក គឺមានទំងន់ 232 ក្រាម ហេតុនេះហើយ ដើម្បីស្វែងរកទូរស័ព្ទដែលទំងន់ធ្ងន់ និងមានគុណភាពខ្ពស់ ដែលអាចប្រៀបធៀបជាមួយនឹងទូរស័ព្ទ Xperia ថ្មីនេះនោះ អ្នកតាមដាននានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ប៉ុន្តែមិនអាចរកបានសោះ។ នៅក្នុងចំណោមទូរស័ព្ទនៅក្នុងឆ្នាំ 2018 មិនមាននោះទេ។

ចំពោះស្មាតហ្វូនដែលមានទម្ងន់បន្ទាប់ពីទូរស័ព្ទ Sony Xperia XZ2 Premium នោះ  គឺស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺម៉ូដែល Galaxy S8 Active ដែលមានទំងន់ 208 ក្រាម។ ចំណែកទីបីគឺ iPhone 8 Plus របស់ក្រុមហ៊ុន Aplpe គឺមានទម្ងន់ 202 ក្រាម។ និយាយរួមទៅ ទូរស័ព្ទភាគច្រើនដែលមានលក់នៅពេលនេះ គឺមានទម្ងន់ស្រាលជាង 200 ក្រាម ដូច្នេះ ប្រសិនបើអ្នកធ្លាប់បានប្រើនោះ អ្នកប្រាកដជានឹងកត់ សម្គាល់បន្ថែមទៀតសម្រាប់ទូរស័ព្ទ Xperia XZ2 Premium នៅពេលកាន់ក្នុងដៃរបស់អ្នក នេះដោយសារតែទំងន់របស់ស្មាតហ្វូននេះ ធ្ងន់ជាងម៉ូដែលផ្សេងៗ៕

សូមជំរាបថា XZ2 Premium ត្រូវបានធ្វើចេញពីស៊ុមអាលុយមីញ៉ូម ជាមួយកញ្ចក់កោង Curved 3D Glass។ ដោយសារតែរូបរាងកោង នៅផ្នែកខាងក្រោយ គឺមានកម្រិតស្តើងបំផុត 11,9 មមប៉ុណ្ណោះ។ ស្មាតហ្វូននេះ គឺអេក្រង់ទំហំ 5,8 អ៊ីង 4K Display ថ្មទំហំ 3540 mAh និងកាមេរ៉ាខាងក្រោយភ្លោះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន