no-alternative title

ក្រុមហ៊ុន MSI បាននាំយកនូវផលិតផលទំនើបៗជាច្រើន ទៅកាន់ទីក្រុង Cologne សម្រាប់ព្រឹត្តិការណ៍ ESL 2018

កាលពីថ្ងៃទី 6 ដល់ថ្ងៃទី 8 ខែកក្កដានេះ ព្រឹត្តិការណ៍ ESL One Cologne 2018 បានប្រារព្ធឡើងហើយ នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ អ្នករៀបចំបាននាំយកនូវក្រុមចំនួន 16 ដ៏អស្ចារ្យបំផុតលំដាប់ពិភពលោក ចូលរួមការប្រកួតប្រជែង ដើម្បីដណ្តើមទឹកប្រាក់រហូតដល់ទៅ US$300,000 និងពានរង្វាន់មួយថែមទៀត។ ព្រឹត្តការណ៏នេះ មានអ្នកគាំទ្រចំនួន 15,000 នាក់មកពីជុំវិញពិភពលោក បានមកទីនេះដើម្បីទទួលយកបទពិសោធន៍ និងទេពកោសល្យពីព្រឹត្តិការណ៍នេះ។ នៅក្នុងការប្រើប្រាស់ពាក្យស្លោកថា "True Gaming"  ក្រុមហ៊ុន MSI បានបង្ហាញវត្តមាននៅការប្រកួតហ្គេម Counter-Strike Cologne ដើម្បីបង្ហាញអំពីសមត្ថភាពនៃឧបករណ៍លេងហ្គេមរបស់ខ្លួននិមួយៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Sam Chern ដែលជាជំនួយការផ្នែកទីផ្សាររបស់អនុប្រធានរបស់ក្រុមហ៊ុន MSI Global បានបញ្ជាក់ថា “នៅក្នុងការសហការជាមួយនឹង ESL One's 2018 នេះ ក្រុមហ៊ុន MSI បានរៀបចំក្នុងការបង្ហាញនូវ Gaming Hardware  ដើម្បីធានាថាអ្នកលេងហ្គេមទាំងអស់ គឺទទួលបានបទពិសោធន៍កាន់តែអស្ចារ្យបំផុត។ លោកបន្តថា ពួកយើងនឹងបន្តក្នុងការស្វែងរកនូវអ្វីដែលថ្មីសម្រាប់ប្រព័ន្ធ  Gaming Ecosystem និងនាំយកនូវការប្រកួតដ៏អស្ចារ្យថែមទៀតតាមរយៈនៃការប្រើប្រាស់នូវGaming Hardware របស់ក្រុមហ៊ុន MSI។

នៅក្នុងការប្រកួតប្រជែងលំដាប់ពិភពលោកនោះ អ្នកចូលរួមជាច្រើន ត្រូវអញ្ជើញអោយចូលរួមក្នុងការទស្សនានូវបច្ចេកវិទ្យាក្នុងការលេងហ្គេមចុងក្រោយបំផុត Hardware និងហ្គេមជាច្រើនទៀត។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន MSI បាននាំយកនូវឧបករណ៍លេងហ្គេមកាន់តែអស្ចារ្យដែលរួមមានកុំព្យូទ័រលេងហ្គេមស៊េរីថ្មី RGB-laden GE63 Raider RGB ដែលមានកម្លាំងខ្លាំង កុំព្យូទ័រ GS65 Stealth Thin gaming laptop កុំព្យូទ័រលើតុ gaming desktop Infinite A ម៉ូនីទ័រដែលឈ្នះពានរង្វាន់ Optix MPG27 Series gaming monitor រួមជាមួយនឹង Z370 GAMING PRO CARBON AC និង B360 GAMING PLUS motherboards និងក្រាហ្វិកកាតប្រភេទ GeForce® GTX 1080 Ti GAMING X TRIO graphics card ថែមទៀតផង។

កុំព្យូទ័រផ្លូវការ ESL Pro League 2018: MSI GE63 Raider RGB Gaming Laptop

កុំព្យូទ័រស៊េរីថ្មី GE63 Raider RGB laptop បានភ្ជាប់ជាមួយនឹង LED stripes ចំនួនពីរជាមួយនឹង 12 customizable zones រួមជាមួយនឹងក្តារចុច Per-Key RGB gaming keyboard ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យបំផុតតាមរយៈ SteelSeries Engine 3 ឬការគ្រប់គ្រងដោយ Dragon Center 2.0។ កុំព្យូទ័រនេះ ក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីប Intel® 8th Core™ i7 processor ក្រាហ្វិកកាត NVIDIA® GeForce® GTX 1070/1060 GPU អេក្រង់ 120Hz 3ms និងបច្ចេកវិទ្យា RGB edition ថែមទៀត។

កុំព្យូទ័រ MSI GS65 Stealth Thin ដែលមានរូបរាងស្តើង និងស្រស់ឆើតឆាយ

GS65 Stealth Thin គឺមានការរចនារូបរាងកាន់តែទាន់សម័យ និងមានស៊ុមព័ទ្ធអេក្រង់ស្តើង ដែលធ្វើឱ្យអេក្រង់នេះ មានទំហំ 82% បើធៀបទៅនឹងតូខ្លួន។ អេក្រង់នេះ គឺភ្លឺច្បាស់ជាមួយនឹងកម្រិត 144Hz, 7ms IPS-level display។ កុំព្យូទ័រនេះមានទម្ងន់ស្រាល ហើយវាមានប្រើប្រាស់នូវថាមពលថ្ម ដែលអាចប្រើប្រាស់បានរយៈពេល 8 ម៉ោង។ កុំព្យូទ័រនេះ ប្រើប្រាស់នូវបន្ទះឈីប Intel® 8th Gen Core i7 processor និងក្រាហ្វិកកាត NVIDIA® GeForce® GTX 1070 Max-Q GPU។ កុំព្យូទ័រដ៏ប្រណិតនេះ គឺមានប្រើប្រាស់នូវកម្មវិធី Software ជាច្រើនរួមមាននូវក្តារចុច Per-Key RGB Keyboard របស់ SteelSeries និង Dragon Center 2.0, Killer DoubleShot Pro gaming network និងជាច្រើនទៀត។

ការលេងហ្គេមគ្មានដែនកំណត់ជាមួយនឹងកុំព្យូទ័រលើតុ MSI Infinite A Gaming Desktop

Infinite A គឺជាជំនាន់ថ្មី ដែលបានធ្វើការផលិតឡើងសម្រាប់អ្នកលេងហ្គេម ដែលចង់លេងហ្គេមគ្មានដែនកំណត់ ហើយពួកគេចង់លេងហ្គេមកាន់តែអស្ចារ្យតាមចិត្ត ដែលពួកគេចង់បាន។ កុំព្យូទ័រលើតុនេះ មានល្បឿនអស្ចារ្យដោយសារតែវាប្រើប្រាស់នូវក្រាហ្វិកកាតលេងហ្គេមជំនាន់ថ្មីរបស់ក្រុមហ៊ុន MSI ដែលអាចទាញយកប្រយោជន៍ជាច្រើនពីការលេងហ្គេមនេះ។ ដើម្បីរក្សានូវម៉ាស៊ីនលេងហ្គេមនេះ អោយនៅតែត្រជាក់ជានិច្ចនោះ កុំព្យូទ័រ Infinite A ប្រើប្រាស់នូវប្រព័ន្ធ Silent Storm Cooling 3 thermal ផ្តាច់មុខរបស់ក្រុមហ៊ុន MSI។

ពានរង្វាន់ច្នៃប្រឌិត CES 2018 Innovation : អេក្រង់ដ៏អស្ចារ្យ MSI Optix MPG27 Series Gaming Monitor

នៅក្នុងការទទួលបានពានរង្វាន់ច្នៃប្រឌិតដ៏អស្ចារ្យ CES 2018 Innovation Award និងពានរង្វាន់ COMPUTEX 2018 Best Design Award & Category Award នោះ ម៉ូនីទ័រ MSI Optix MPG27 Series គឺជាអេក្រង់ម៉ូនីទ័រ ដែលមានអេក្រង់កោងដំបូងបំផុតដែលភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា SteelSeries GameSense និងកម្រិត 144Hz, 1ms anti-glare VA LED panel ដែលផ្តល់អោយអ្នកលេងហ្គេមទទួលបានអារម្មណ៍កាន់តែអស្ចារ្យបំផុត។ ក្នុងនោះ ក៏មានការប្រើប្រាសនូវ RGB zones នៅផ្នែកខាងមុខរបស់ម៉ូនីទ័រនេះផងដែរ អ្នកលេងហ្គេមអាចធ្វើការប្រើប្រាស់នូវ lighting effects នៅក្នុង SteelSeries Engine ទៅតាមតម្រូវការរបស់ពួកគេនោះ។ អេក្រង់នេះអាចធ្វើការលំងាកបានមុំ 178 ដឺក្រដែលធ្វើឱ្យ MPG27 Series ល្អឥតខ្ចោះសម្រាប់ការលេងហ្គេមគ្មានដែនកំណត់។

ស្ទាយ៍កាន់តែទាក់ទាញជាមួយនឹង MSI Z370 GAMING PRO CARBON AC Motherboard

នៅក្នុងការរចនាស្ទាយ៍កាន់តែទាក់ទាញនោះ Z370 GAMING PRO CARBON AC ប្រើប្រាស់នូវ carbon និងការផ្តល់នូវជំរើសកាន់តែអស្ចារ្យសម្រាប់ RGB និងភ្លើង LED strip ជាមួយនឹងបច្ចេកវិទ្យា MSI Mystic Light Extension ។ Z370 GAMING PRO CARBON AC ប្រើប្រាស់នូវដំណោះស្រាយ Intel® OptaneTM Memory ដែលផ្តល់នូវល្បឿនដំណើរការកាន់តែលឿនអស្ចារ្យ ទំហំផ្ទុកទិន្នន័យកាន់តែធំក្នុងការចូលទៅដំណើរការកាន់តែលឿនសម្រាប់ការប្រើប្រាស់នូវ Files និងកម្មវិធី Applications នោះ។

ការលេងហ្គេមជាមួយនឹង MSI B360 GAMING PLUS Motherboard ពិតជាមិនធម្មតា

ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ដែលចង់បាននូវ CPU core កាន់តែច្រើននោះ B360 GAMING PLUS motherboard ធ្វើការដាក់បញ្ចូលនូវសមាសភាគសម្រាប់ការលេងហ្គេមកាន់តែច្រើនមិនធម្មតានោះទេ។ ប្រព័ន្ធសំឡេង MSI Audio Boost ផ្តល់នូវគុណភាពសំលេងល្អឥតខ្ចោះ ហើយវាក៏ប្រើប្រាស់នូវ Intel® Turbo USB 3.1 Gen 2 ដែលមានល្បឿនលឿនក្នុងការបញ្ជូនទិន្នន័យ និងបច្ចេកវិទ្យានៃកម្មវិធី X-Boost software ផ្តាច់មុខរបស់ក្រុមហ៊ុន MSI ក្នុងការបង្កើនល្បឿនដំណើរការនៅលើ USB device ផងដែរ។ វាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Core Boost technologyសម្រាប់បង្កើនល្បឿនរបស់ CPU ផងដែរ។

ក្រាហ្វិកកាត MSI GeForce® GTX 1080 Ti GAMING X TRIO Graphics Card 

ដើម្បីបង្កើតនូវភាពល្អឥតខ្ចោះនោះ ក្រុមហ៊ុន MSI បានបញ្ចេញនូវ ក្រាហ្វិកកាត MSI GeForce® GTX 1080 Ti GAMING X TRIO ដែលមានមានការប្រើប្រាស់នូវ GeForce® GTX 1080 Ti GPU, TRI-FROZR Thermal Design និង RGB Mystic Light ផងដែរ។ ក្នុងនោះ ក៏មានការប្រើប្រាស់នូវ TRI-FROZR Thermal Design ផ្តាច់មុខរបស់ក្រុមហ៊ុន MSI ជាមួយនឹងកង្ហារ TORX 2.0 Fans ជាមួយនឹងបច្ចេកវិទ្យា Double Ball Bearings ដែលផ្តល់នូវល្បឿនស្ងាត់បំផុតក្នុងការលេងហ្គេម។ MSI Mystic Light គឺជាជំនាន់បន្ទាប់របស់ RGB lighting  ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងទៅលើពណ៌ និងភ្លើង LED effects នៅលើសមាសភាគផ្សេងៗគ្នាបានយ៉ាងល្អបំផុត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន