no-alternative title

តោះ..! មកដឹងពីថ្ងៃប្រកាសចេញ និងតម្លៃរបស់ Apple Watch ជំនាន់ទី4 លេងៗជាមុនសិនទម្រាំដល់ថ្ងៃវាមកដល់ផ្លូវការណ៍

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងនាំយកនូវការ Upgrade ដ៏ធំបំផុតមួយសម្រាប់នាឡិកាឆ្លាតវៃជំនាន់ថ្មី Apple Watch 4 របស់ខ្លួននារដូវស្លឹកឈើជ្រុះនេះជាមួយនឹងស៊េរីនាឡិកាដែលមានទំហំរូបរាងដូចគ្នាទៅនឹងជំនាន់មុនដែរ ប៉ុន្តែវានឹងមានអេក្រង់ធំជាងមុន ការប្រើប្រាស់មានល្បឿនលឿនជាងមុន និងបំបាក់ឧបករណ៍វាស់ស្ទង់ (accurate Sensor) ត្រឹមត្រូវជាងមុន រួមនឹងមុខងារថ្មីៗមួយចំនួនទៀត។ ខណៈពេលគេមិនមានព័ត៌មានផ្លូវការណ៍អំពីការកំណត់តម្លៃច្បាស់លាស់នៅឡើយសម្រាប់ Apple Watch 4 ប៉ុន្តែគេដឹងថា ក្រុមហ៊ុន Apple បានធ្វើយ៉ាងល្អដើម្បីធ្វើការស្ទង់មតិមួយចំនួនអំពីរបៀបដែលក្រុមហ៊ុននឹងគ្រប់គ្រងការចាប់ផ្តើមចេញលក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឧទាហរណ៍៖ កាលពីឆ្នាំមុនពេលក្រុមហ៊ុនចាប់ផ្ដើមចេញលក់ Apple Watch 3 ហើយក្រុមហ៊ុនបានទម្លាក់តម្លៃស៊េរី Watch 2 និងបានចាប់ផ្តើមចេញលក់ស៊េរី Watch 3 ដែលមានតម្លៃប្រហាក់ប្រហែលគ្នានឹងស៊េរី Watch 2 ដែរ។ ហើយបន្ទាប់មកបានដាក់ចេញនាឡិកាស៊េរី Watch 1 ជាជម្រើសដែលមានតម្លៃសមរម្យសម្រាប់អ្នកប្រើប្រាស់ទូទៅអាចមានលទ្ធភាពទិញបាន។ ហើយឆ្នាំនេះ Apple អាចនឹងប្រើយុទ្ធសាស្ត្រដូចគ្នានេះនៅពេលបញ្ចេញលក់ Apple Watch 4 នឹងអាចទម្លាក់តម្លៃស៊េរី Watch3 និងចាប់ផ្តើមលក់ស៊េរី Watch 4 ក្នុងតម្លៃប្រហាក់ប្រហែលគ្នានឹង Watch 3 ហើយផ្តល់ជូនម៉ូដែលស៊េរី Watch 2 ជាជម្រើសមានតម្លៃថោកសមរម្យដូច Watch 1 វិញម្តង។ 

តម្លៃទាំងអស់នេះ គឺជាតម្លៃមូលដ្ឋានសម្រាប់ម៉ូដែល Aluminum Sport ស្របដែលម៉ូដែល Stainless Steel អាចមានតម្លៃចាប់ពី $600 ឡើងទៅ និងម៉ូដែល Ceramic នឹងចេញលក់ក្នុងតម្លៃចាប់ពី $1,300។ លោក Ming Chi kuo ដែលជាអ្នកវិភាគ និងជាអ្នកផ្តល់ព័ត៌មានច្បាស់ការណ៍ដ៏ល្បីល្បាញមួយរូបបានអោយដឹងថា “Apple នឹងប្រារព្ធព្រឹត្តិការណ៍ប្រកាសបង្ហាញចេញនាឡិកា Watch 4 និងសមត្ថផលថ្មីៗរបស់ខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ ហើយការប្រកាសចេញលក់នឹងចាប់ផ្តើមធ្វើឡើងនៅរយះពេលពីរសប្តាហ៍បន្ទាប់”។ លោក Ming Chi Kuo បានបញ្ជាក់ទៀតថា “ការប្រកាសចេញនឹងធ្វើឡើងនៅពាក់កណ្តាលខែកញ្ញា ហើយការចេញលក់នឹងចាប់ផ្តើមធ្វើឡើងនៅដើមខែតុលាឆ្នាំ 2018 នេះតែម្តង”៕

ខាងក្រោមនេះគឺជាតម្លៃរបស់ Apple Watch 4 ដែលបានព្យាករណ៍ទុកមុន៖

-Apple Watch Series 4 ខ្នាត 42mm ម៉ូដែលប្រើស៊ីម (Cellular) តម្លៃប្រហែល $430

-Apple Watch Series 4 ខ្នាត 38mm ម៉ូដែលប្រើស៊ីម (Cellular) តម្លៃប្រហែល $400

-Apple Watch Series 4 ខ្នាត 42mm ម៉ូដែលប្រើប្រព័ន្ធ GPS តម្លៃប្រហែល $360

-Apple Watch Series 4 ខ្នាត 38mm ម៉ូដែលប្រើប្រព័ន្ធ GPS តម្លៃប្រហែល $330

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន