no-alternative title

រថយន្ត BMW M5 ត្រូវបានក្រុមហ៊ុនតុបតែងធ្វើការបន្ថែមកម្លាំងម៉ាស៊ីនកាន់តែខ្លាំងរហូតដល់ 720 សេះ ពិតជាអស្ចារ្យបំផុត!

ក្រុមហ៊ុន Manhart បានធ្វើការផ្លាស់ប្តូរកំលាំងម៉ាស៊ីនរថយន្តស៊េរីថ្មី BMW M5 ជាមួយនឹងកម្លាំងម៉ាស៊ីនថ្មី ដែលអាចប្រើប្រាស់ល្បឿនចន្លោះពី 62–124 mph បានដោយប្រើរយៈពេលត្រឹមតែ 5.7 វិនាទីប៉ុណ្ណោះ ដែលនេះ គឺពិតជាការបង្ហាញចេញនូវសន្ទុះម៉ាស៊ីនអស្ចារ្យមែនទែន។ សម្រាប់ការប្រើប្រាស់នូវកម្លាំងម៉ាស៊ីនដល់ទៅ 600 សេះ រថយន្តស៊េរីថ្មី BMW M5 គឺមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក្រុមហ៊ុន Manhart របស់អាល្លឺម៉ង់ បានគិតថា សម្រាប់រថយន្តនេះ អាចធ្វើការកែប្រែផ្លាស់ប្តូរបានដោយគ្មានបញ្ហាអ្វីឡើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនច្នៃរថយន្តល្បីៗរបស់ពិភពលោក ដូចជា ក្រុមហ៊ុន ABT ជាដើមនេះ គឺធ្លាប់បានធ្វើការកែប្រែម៉ាស៊ីនរបស់រថយន្ត Audi RS3 អោយមានកំលាំងថ្មីទំហំ 500 សេះម្តងរួចមកហើយ។ ពេលនេះ Manhart ក៏បានធ្វើការកែប្រែរថយន្តនេះ ជាមួយនឹងកម្លាំងខ្លាំងដូចគ្នា។ ការចង់បានបែបនេះ គឺដោយសារតែការប្រើប្រាស់នូវ ECU ថ្មីដែលធ្វើអោយរថយន្ត Super Sedan នេះមានកម្លាំងដល់ទៅ 723 សេះ ដែលអាចធ្វើការប្រកួតប្រជែងបានជាមួយនឹងរថយន្ត McLaren 720S។

ការបន្ថែមនូវកម្លាំងម៉ាស៊ីន 121 សេះ គឺធ្វើឡើងនៅក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោ។ Manhart បានបញ្ជាក់ថា សម្រាប់កម្លាំងដល់ទៅ 62–124 mph គឺចំណាយពេលវេលាត្រឹមតែ 5.9 វិនាទីប៉ុណ្ណោះ។ រថយន្តនេះ មានការពង្រឹងទៅលើសមត្ថភាពហើយ Manhart ក៏បានផ្តល់នូវជម្រើសកាន់តែខ្លាំងសម្រាប់រថយន្ត F90 M5 ក្លាយខ្លួនជារថយន្ត High Performance Sedan ដែលមានការប្រើប្រាស់នូវរូបរាងខាងក្រៅផលិតពី Carbon fiber ថែមទៀតផងដែរ។

ក្រុមហ៊ុន Manhart បានបន្ថែមនូវប្រព័ន្ធ Stainless Steel Exhaust System ដែលធ្វើឱ្យសំឡេងរបស់រថយន្តកាន់តែមានសន្ទុះខ្លាំងក្លា និងការប្រើប្រាស់នូវ Carbon Fiber ដែលធ្វើអោយរថយន្តនេះ កាន់តែមានតម្លៃថ្លៃជាងមុនថែមទៀត។ ក្នុងនោះ ក៏មានការ Upgrade ទៅលើ KW Coil Over Springs ដែលមានរង្វង់កង់ទំហំ 21 អ៊ីង របស់ Manhart Concave One Aluminum ពណ៌ខ្មៅ Silk-Matte Black ផងដែរ។ ហើយសម្រាប់ឡូហ្គោរបស់ក្រុមហ៊ុននេះ ក៏មានបិទនៅលើកង់របស់រថយន្ត និងកម្រាលទ្រជើងរបស់រថយន្តនេះផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន