no-alternative title

ស្មាតហ្វូន Oppo Find X នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃស្អែកនេះ

ថ្មីៗនេះ ក្រុមហ៊ុន Oppo បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ខ្លួន Oppo Find X នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុងប៉ារីស ហើយក្រោយមកស្មាតហ្វូននេះ ក៏បង្ហាញខ្លួននៅលើទីផ្សារនៅក្នុងប្រទេសខ្លួនផងដែរ។ ពេលនេះ ក្រុមហ៊ុន Oppo បានទម្លាយថា ស្មាតហ្វូន Oppo Find X នឹងបង្ហាញវត្តមាននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 12 ខែកក្កដាស្អែកនេះហើយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការប្រកាសនេះ ក្រុមហ៊ុន Oppo បានធ្វើការបង្ហោះថា “រីករាយជាមួយនឹងការបង្ហាញវត្តមានរបស់ #OPPOFindX! នៅក្នុងប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍នៃការ Live Streaming គឺនៅថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2018 នេះ។ សូមរង់ចាំ និងស្វែងរកនូវអ្វីដែលថ្មីជាមួយនឹង #FindMore” ស្របពេលដែលក្រុមហ៊ុនបញ្ជាក់ថា ព្រឹត្តិការណ៍នៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះគឺធ្វើការ Streamed នៅថ្ងៃទី 12 ខែកក្កដានេះ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីពេលវេលានៃព្រឹត្តិការណ៍នេះនៅឡើយទេ។ ថ្មីៗនេះ ក្រុមហ៊ុនផ្ញើនូវលិខិតអញ្ជើញទៅកាន់អ្នកសារព័ត៌មានសម្រាប់ព្រឹត្តិការណ៍នៃការសម្ភោធនៅថ្ងៃទី 12 ខែកក្កដានេះ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែនៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់នៅឡើយទេ។

ស្មាតហ្វូន Oppo Find X មានអេក្រង់ទំហំ 6.5-inch Full-HD+ OLED display ជាមួយនឹងកម្រិត 19.5:9 aspect ratio ។ អេក្រង់របស់ស្មាតហ្វូននេះ មានទំហំដល់ទៅ 93.8% ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 845 processor រួមជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ផងដែរ។ ស្មាតហ្វូននេះមិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint scanner នោះទេ ប៉ុន្តែមានប្រព័ន្ធ O-Face (3D face unlock) ដែលក្រុមហ៊ុនបច្ចេកវិទ្យា Oppo បញ្ជាក់ថាវាមានកម្រិតដល់ទៅ 1/1,000,000 ខណៈពេលដែលប្រព័ន្ធ fingerprint scanner មានកម្រិតត្រឹមតែ 1/50,000 តែប៉ុណ្ណោះ។ 

 

ខុសប្លែកពីស្មាតហ្វូន vivo NEX  ដែលប្រើប្រាស់នូវកាមេរ៉ា pop-out ស្មាតហ្វូន Find X  ប្រើប្រាស់កាមេរ៉ា Slide ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធ 3D face scanning sensors សម្រាប់ធ្វើការដោះសោរ ហើយវាមានប្រព័ន្ធកាមេរ៉ាភ្លោះ និងភ្លើង LED Flash នៅខាងក្រោយផងដែរ។ ក្រុមហ៊ុន Oppo ហៅកាមេរ៉ានេះថា “Stealth 3D cameras” ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ កាមេរ៉ា Slide នេះគឺអាចធ្វការបើកនៅក្នុងរយៈពេលត្រឹមតែ 0.5 វិនាទីប៉ុណ្ណោះ។

កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 25MP សម្រាប់ការថតរូបភាព Selfies ។ ស្មាតហ្វូននេះ ក៏ភ្ជាប់ជាមួយនឹងមុខងារ 3D portrait lighting និង Omoji ផងដែរ។ ស្មាតហ្វូននេះមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16MP + 20MP sensors នៅផ្នែកខាងក្រោយជាមួយនឹង OIS និង AI  ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធ ColorOS 5.1 AI Smart custom UI នៅលើប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ ស្មាតហ្វូននេះមានថាមពលថ្ម 3730mAh  ហើយវាក៏មានការប្រើប្រាស់នូវបច្ចេកវិទ្យា VOOC charging technology និងបច្ចេកវិទ្យា SuperVOOC technology ផងដែរ។ នៅមិនទាន់ច្បាស់នោះទេដែលថា ក្រុមហ៊ុននេះ នឹងបង្ហាញស្មាតហ្វូន Lamborghini Edition របស់ស្មាតហ្វូន Oppo Find X នៅក្នុងប្រទេសឥណ្ឌា ឬយ៉ាងណានោះទេ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន