no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S10 ទំនងជានឹងប្រើប្រាស់បន្ទះឈីប Exynos 9820 និងក្រាហ្វិកកាត Mali-G76 GPU

បើទោះបីជាស្មាតហ្វូនស៊េរីថ្មី Galaxy S10 មិនត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនរហូតដល់ខែកុម្ភៈឆ្នាំក្រោយនេះក៏ដោយ ក៏នៅក្នុងព័ត៌មានបែកធ្លាយនៅក្នុងពេលថ្មីៗនេះ បានធ្វើការបញ្ជាក់អំពីការរចនារូបរាងរបស់វាដែរ ក្នុងនោះគឺបង្ហាញពីប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផង។ ប៉ុន្តែតាមការបញ្ជាក់របស់ Ice Universe ថ្ងៃននេះ គឺមានការទម្លាយចេញអំពីលក្ខណៈសម្បត្តិនៃបន្ទះឈីបវិញម្តង។

តាមការបញ្ជាក់នៅក្នុងការបង្ហោះនេះ បន្ទះឈីបកម្រិតខ្ពស់របស់ក្រុមហ៊ុន Samsung នឹងមានឈ្មោះថា Exynos 9820។ បន្ទះឈីបថ្មីនេះ នឹងមានអង្គគណនាចំនួន 8-Cores ដែលជាផ្នែកមួយនៃរចនាសម្ព័ន្ធ 2+2+4 DynamIQ architecture ។ ក្នុងនោះ ក៏មានការប្រើប្រាស់នូវអង្គគណនា Exynos M4 big cores ចំនួនពីរ និងអង្គគណនា Cortex-A75 ឬ A76 medium cores ពីរផ្សេងទៀតផងដែរ។ បន្ថែមពីនេះទៀតនោះ ក៏មានការប្រើប្រាស់នូវអង្គគណនា Cortex-A55 ចំនួន 4 គ្រាប់។ សម្រាប់ក្រាហ្វិកកាតរបស់ស្មាតហ្វូននេះ គឺ Mali-G76 MP18។ GPU ដែលជាក្រាហ្វិកកាតផលិតឡើងដោយក្រុមហ៊ុន ARM ស្ថិតនៅក្នុងដំណើរការនៃបន្ទះឈីប 7nm processor ដែលមានកម្រិតល្បឿនខ្លាំងក្លា និងប្រសិទ្ធិភាពបំផុត។

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុន Samsung គឺកំពុងតែធ្វើការអភិវឌ្ឍទៅលើក្រាហ្វិកកាត GPU របស់ខ្លួនចាប់ពីដើមឆ្នាំនេះ ប៉ុន្តែនៅមិនមានការរំពឹងថា នឹងត្រៀមខ្លួនរួចរាល់ នៅក្នុងការប្រើប្រាស់រហូតដល់ឆមាសទី 2 ឆ្នាំ 2019 នោះទេ។ ប្រសិនបើព័ត៌មាននេះ គឺជាការពិតនោះ ក្រុមហ៊ុននេះ គឺពិតជាចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើ GPU សម្រាប់ស្មាតហ្វូនថ្នាក់ទាបរបស់ខ្លួនផងដែរ៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម