no-alternative title

‘Mate 20’ ក្លាយជាស្មាតហ្វូនជំនាន់ថ្មីសំរាប់ក្រុមហ៊ុន Huawei ហើយបន្ទាប់ពីការចុះបញ្ជី Trademark កាលពីពេលថ្មីៗនេះ

កាលពីម្សិលមិញនេះ Huawei បានសម្រេចប្រើប្រាស់ឈ្មោះ Huawei Mate 20 សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយ បន្ទាប់ពីមានការបញ្ជាក់ជាផ្លូវការហើយតាមរយៈការចុះបញ្ជី Trademark ថ្មី។ ការប្រើប្រាស់ឈ្មោះ Mate 20 គឺត្រូវគេរំពឹងថា ដូចគ្នាទៅនឹងមានការលោតផ្លោះពីស្មាតហ្វូន Huawei P10 ទៅជាស្មាតហ្វូន Huawei P20 series នៅដើមឆ្នាំនេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei ទើបតែបង្ហាញស្មាតហ្វូន Mate 10 កាលពីឆ្នាំមុននេះ ហើយក្រុមហ៊ុន ទំនងជាចង់បោះបង់ចោលនូវឈ្មោះ Mate 11 ជាមួយនឹងការបញ្ចេញនូវស្មាតហ្វូន Mate 20 series តែម្តង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុន Huawei មិនត្រឹមតែធ្វើការចុះបញ្ជី trademark សម្រាប់ស្មាតហ្វូន Mate 20 នោះទេ គឺក្រុមហ៊ុន ក៏បានចុះបញ្ជីទៅលើការប្រើប្រាស់ឈ្មោះ Mate 30, 40, 50, 60, 70, 80 និង 90 ផងដេរ ហើយស្មាតហ្វូន Mate សម្រាប់ឆ្នាំ 2019 នេះ នឹងមានឈ្មោះហៅថា Mate 30។ ស្មាតហ្វូនត្រកូល P ជំនាន់បន្ទាប់បរ់សក្រុមហ៊ុននេះនឹងមានឈ្មោះហៅថា Huawei P30 ជាជាងការប្រើប្រាស់ឈ្មោះ P21 នោះទេ។ ស្មាតហ្វូន Huawei Mate 20 ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅខែតុលានេះ ហើយស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Kirin ដែលក្រុមហ៊ុននៅមិនទាន់ប្រកាសនៅឡើយនោះទេ។ បន្ទះឈីបនេះនឹងមានឈ្មោះហៅថា Kirin 980 ដែលប្រទះឃើញនៅលើ AnTuTu មួយរយៈមុននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Mate 20 ប្រហែលជាដូចគ្នាទៅនឹងស្មាតហ្វូនត្រកូល Huawei P20 series ផងដែរ ជាមួយនឹងការប្រើប្រាស់នូវ display notch និងគែមព័ទ្ធអេក្រង់ស្តើងបំផុត។ ស្មាតហ្វូន Huawei Mate 20 នឹងមានអេក្រង់ទំហំធំជាងស្មាតហ្វូន P20។ ស្មាតហ្វូននេះ មានរ៉េមទំហំ 6GB ហើយក៏នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ជាមួយនឹង Huawei’s Emotion UI (EMUI) 8.1 skin ផងដែរ។ សម្រាប់បន្ទះឈីប Kirin 980 SoC នេះមានពិន្ទុ 356,918 តាមរយៈការធ្វើតេស្តនៅលើ AnTuTu ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន