no-alternative title

Experience Store ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung បង្ហាញខ្លួននៅក្នុងទីក្រុងប៉ារីសពិតជាអស្ចារ្យបំផុត!

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ធ្វើការបើកសម្ភោធនូវហាង Experience Store ដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេសបារាំង។ ហាងនេះស្ថិតនៅក្នុងតំបន់ Avenue des Champs-Elysées នៅក្នុងទីក្រុងប៉ារីស ហើយហាងនេះ ចាប់ផ្តើមបើកអោយចូលទស្សនាជាសាធារណៈនៅថ្ងៃទី 6 ខែកក្កដានេះ។ ហាងនេះ មានពីរជាន់ ដែលមានការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើន សម្រាប់អ្នកចូលទស្សនារបស់ក្រុមហ៊ុន Samsung ថែមទៀត។ ការរចនាផ្នែកខាងក្នុងរបស់កន្លែងនេះគឺធ្វើឡើងដោយ iConic Parisian landmarks។

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងធ្វើការចូលទស្សនាទៅលើទីតាំងនៅក្នុងទីក្រុងប៉ារីស និងមានការភ្ញាក់ផ្អើល ដោយសារវាមានការរចនារូបរាងយ៉ាងស្រស់ស្អាតបំផុត និងបទពិសោធន៍ថ្មីដ៏អស្ចារ្យ សម្រាប់អ្នកចូលទស្សនានោះ។ ហាងនេះ មានសកមម្មភាពជាច្រើន ដែលធ្វើអោយអ្នកចូលរួមទស្សនាអាចធ្វើការជក់ចិត្ត ស្របពេលដែលវាក៏មានការបង្ហាញនូវផលិតផល និងសេវាកម្មជាច្រើនទៀតនោះ។ អ្នកចូលរួមទស្សនាជាច្រើននោះ អាចធ្វើការសាកល្បងទៅលើបច្ចេកវិទ្យានៃ AR Emoji និង Samsung Pay បាន។ សម្រាប់ Café Samsung Pay គឺជាកន្លែងសម្រាប់ធ្វើការទូទាត់នៅក្នុងសេវាកម្មនៃការបង់ប្រាក់របស់ក្រុមហ៊ុន Samsung នោះ។

Smart Home ecosystem របស់ក្រុមហ៊ុន Samsung នឹងស្ថិតនៅលើ Display សម្រាប់ការដាក់បង្ហាញនូវថាមពល និងឥទ្ធិពលនៃការភ្ជាប់ទំនាក់ទំនងនៃឧបករណ៍បច្ចេកវិទ្យានោះ ហើយក៏មានការភ្ជាប់ជាមួយនឹង Kids Zone និង Fitness Zone ។ Fitness Zone ប្រើប្រាស់នូវបច្ចេកវិទ្យា VR tech របស់ក្រុមហ៊ុន Samsung ក្នុងការបង្ហាញអំពីសមត្ថភាពរបស់ Gear Sport និង Gear Fit2 Pro ផងដែរ។

Customer Service Zone នៅក្នុងហាងនេះ នឹងធ្វើការជួសជុលទៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅក្នុងរយៈពេលត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។ អតិថិជនជាច្រើន អាចធ្វើការចំណាយពេលវេលាក្នុងការធ្វើទៅលើសកម្មភាពជាច្រើននៅក្នុងហាង និងធ្វើការជូនដំណឹងទៅកាន់ឧបករណ៍នៅពេលដែលវាធ្វើការភ្ជាប់ទំនាក់ទំនងគ្នានោះ។ Samsung Experience Store នៅក្នុង 100 Avenue des Champs-Elysées នៅក្នុងទីក្រុងប៉ារីស នឹងធ្វើការបើកទ្វារនៅក្នុងខែមីនាឆ្នាំ 2019 នេះ។ អ្នកទស្សនាជាច្រើនអាចចូលទៅទស្សនានៅវេលាម៉ោង 10:00 AM ដល់ម៉ោង 09:00 PM ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ និងវេលាម៉ោង 11:00 AM ដល់ម៉ោង 09:00 PM នៅថ្ងៃអាទិត្យនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន