no-alternative title

ស្មាតហ្វូនស៊េរីថ្មី Nokia X6 ព័ណ៌ Polar White ដាក់លក់នៅក្នុងតម្លៃផ្លូវការ 257 ដុល្លា

នៅកំឡុងពេលដែលក្រុមហ៊ុន HMD Global បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia X6 នៅក្នុងខែមេសានោះ ក្រុមហ៊ុននេះបានបញ្ជាក់ថា ខ្លួននឹងបង្ហាញនូវពណ៌ថ្មីជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ដូចជា Dark Blue, Stark Black និង Polar White ។ ចាប់ផ្តើមពីថ្ងៃនេះ ស្មាតហ្វូន  Nokia X6 ព័ណ៌ Polar White edition អតិថិជន អាចរកទិញបាននៅលើគេហទំព័រ  Nokia នៅក្នុងប្រទេសចិនហើយ ជាមួយនឹងតម្លៃ 1,699 Yuan ($257) ។ 

ស្មាតហ្វូន Nokia X6 Polar White នេះ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងរ៉េមទំហំ 6GB។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកញ្ចក់ការពារ Gorilla Glass panels នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយរួមជាមួយនឹងគែមធ្វើពីលោហធាតុយ៉ាងស្រស់ស្អាត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.8-inch IPS LCD ហើយវាមាន Notch ដែលទ្រទ្រង់នូវកម្រិតភាពច្បាស់ FHD+ ដល់ទៅ  2280 x 1080 pixels និងកម្រិត aspect ratio ដល់ទៅ 19:9 ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Nokia X6 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 chipset ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះភ្ជាប់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលមានកាមេរ៉ាទំហំ 16-megapixel primary sensor និងទំហំ 5-megapixel secondary sensor ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16-megapixel sensor ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់នេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានការ Update ទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android P នៅឆ្នាំនេះ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 3,060mAh និងទ្រទ្រង់នូវប្រព័ន្ធ 18W fast charging ផងដែរ។

សម្រាប់ព័ត៌មានចុងក្រោយបំផុតទម្លាយថា ក្រុមហ៊ុននេះ ក៏បានត្រៀមខ្លួនក្នុងការដាក់លក់ស្មាតហ្វូននេះ នៅជុំវិញពិភពលោកផងដែរ។ ស្មាតហ្វូន  X6 ត្រូវគេរំពឹងថា នឹងមានឈ្មោះហៅថា Nokia 6.1 Plus សម្រាប់ទីផ្សារជាច្រើនទៀតនៅជុំវិញពិភពលោកនោះ។ ចាប់ផ្តើមពីថ្ងៃទី 19 ខែកក្កដានេះ ហុងកុងគឺជាកន្លែងមួយសម្រាប់ការចាប់ផ្តើមលក់ស្មាតហ្វូន Nokia X6 នេះ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងដាក់លក់ទៅកាន់ទីផ្សារជាច្រើននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ក្រុមហ៊ុន HMD Global បានត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃស្អែកនេះ នៅក្នុងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Nokia X5 ផងដែរ។ ពាក្យចចាមារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុនក៏ត្រៀមប្រកាសបង្ហាញស្មាតហ្វូន Nokia X7 ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ផងដែរនៅឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន