no-alternative title

Huawei បានត្រៀមប្រកាសចេញ TalkBand B5 នៅថ្ងៃទី 18 ខែកក្កដា ជាមួយ Nova 3

កាលពីពេលថ្មីៗនេះ លោក Evan Blass បានបង្ហាញពីការរចនាម៉ូដរបស់ TalkBand B5 ដោយក្រុមហ៊ុន Huawei ដែលព័ត៌មាននេះ ត្រូវបានបង្ហើបឱ្យដឹងនៅក្នុង Tweet របស់លោក ប៉ុន្ដែមិនមានព័ត៌មានលម្អិតផ្សេងទៀត ត្រូវបានបង្ហាញនៅពេលនោះទេ។ ឥឡូវនេះ គណនី Weibo ជាផ្លូវការរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់ពីកាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់ឧបករណ៍នេះហើយ គឺនៅថ្ងៃទី 18 ខែកក្កដាខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ស្មាតហ្វូនថ្មី Nova 3 ក៏នឹងបង្ហាញខ្លួននៅកាលបរិច្ឆេទដូចគ្នា ដូច្នេះយើងរំពឹងថា ឧបករណ៍ទាំងពីរនះ នឹង ត្រូវបានបង្ហាញខ្លួន នៅកន្លែងដូចគ្នា។ ទោះបីជាផលិតផលនេះ នឹងត្រូវបានប្រកាសនៅថ្ងៃទី 18 ខែកក្កដា ការលក់នឹងចាប់ផ្តើមនៅថ្ងៃទី 20 ខែកក្កដា វេលាម៉ោង 13:00pm។ គួរបញ្ជាក់ផងដែរថា ផ្ទាំងផ្សព្វផ្សាយ បានបង្ហាញថា នាឡិកានេះ នឹងទទួលបានការបំពាក់អេក្រង់ធំ និងពណ៌ច្បាស់ ដែលជាការធ្វើអោយប្រសើរឡើង នូវរូបរាងដែលមានទំហំតូចរបស់ TalkBand B3 ដែលត្រូវបានបង្ហាញខ្លួន កាលពីឆ្នាំ 2016 ។

 

នាឡិកាដៃដ៏ទំនើបនេះ នឹងមិនត្រឹមតែបន្ថែមបច្ចេកវិទ្យា Bluetooth ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងមានភ្ជាប់ជាមួយនូវលក្ខណៈពិសេស ដែលទាក់ទងនឹងកាយសម្បទាផងដែរ ពិសេសគឺមុខងារតាមដានសុខភាពផ្ទាល់តែម្តង។ យើងនឹងដឹងអំពីលក្ខណៈពិសេស និងមុខងារពេញលេញ នៅពេលដែលវាត្រូវបានបង្ហាញខ្លួនជាផ្លូវការ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន