no-alternative title

គ្រាន់តែ Pre-order ភ្លាម! ស្មាតហ្វូន Galaxy Fold ត្រូវបានលក់អស់រលីងតែម្តងនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ចាប់ផ្តើមទទួលនូវការ Pre-order ទៅលើស្មាតហ្វូន Galaxy Fold ជាលើកដំបូងនៅក្នុងរដូវនៃពិធីបុណ្យ Diwali នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូនដែលអាចបត់បានដំបូងបំផុតរបស់ក្រុមហ៊ុន Samsung នេះគឺមានតម្លៃ Rs 1,64,999។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមធ្វើការ Pre-order ស្មាតហ្វូននេះ កាលពីសប្តាហ៍នេះ និងតាមហាងជាច្រើនទៀតនៅក្នុងទីក្រុងចំនួន 35 នៅក្នុងហាងចំនួន 350 កន្លែងនៅក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណា ហាងលក់អនឡាញនេះទទួលបាននូវការកម្មង់ទិញច្រើនជាង 1600 នៅក្នុងរយៈពេល 30 នាទីប៉ុណ្ណោះដែលអស់ពីស្តុកតែម្តង។

សម្រាប់អតិថិជនជាច្រើនដែលទិញនូវផលិតដ៏ប្រណិតអាចទទួលបានស្មាតហ្វូននេះនៅថ្ងៃទី 20 ខែតុលាខាងមុខនេះ។ ស្មាតហ្វូនដែលអាចបត់បាននេះនឹងទទួលបាននូវការការពារ “Infinity Flex Display Protection” រយៈពេលមួយឆ្នាំ ហើយវាមានក៏មានទំហំ 12GB+512GB។ 

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានធ្វើការបិទនូវការ pre-order ទៅលើស្មាតហ្វូន “Galaxy Fold” នៅក្នុងប្រទេសឥណ្ឌាហើយដោយសារតែស្តុកនៅទីនេះមានកំណត់នោះ នេះបើតាមការបញ្ជាក់របស់ Economic Times។ នៅក្នុងប្រអប់របស់ស្មាតហ្វូន Galaxy Fold នេះ គឺមានកាសស្តាប់ Galaxy Buds នឹងសម្បក Aramid Fiber case សម្រាប់ការពារទៅលើស្មាតហ្វូន Galaxy Fold នេះ។

ស្មាតហ្វូន Galaxy Fold នេះ គឺប្រើប្រាស់នូវអេក្រង់ Dynamic AMOLED Infinity Flex Display ដំបូងបំផុតរបស់ពិភពលោក។ នៅពេលដែលស្មាតហ្វុននេះបើកអេក្រង់នោះ វាមានអេក្រង់ទំហំ 7.3-inch QXGA+ (2152×1536) AMOLED display ខណៈពេលដែលអេក្រង់ខាងក្រៅរបស់វាគឺមានទំហំ 4.6-inch HD+ Super AMOLED display។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខ 10MP selfie ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 10MP+8MP នៅលើអេក្រង់ដែលអាចបត់បានខាងក្នុង និងកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន