no-alternative title

ស្មាតហ្វូន Motorola ថ្នាក់កណ្តាលថ្មីមួយទៀត នឹងបានបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃស្អែកនេះហើយ

Motorola One Macro គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាចំនួន 4 គ្រាប់ដ៏ស្រស់ស្អាត។ កាលពីសប្តាហ៍មុននេះ យើងបានរាយការណ៍ថា ស្មាតហ្វូននេះ ប្រហែលជាបង្ហាញខ្លួននៅក្នុងសប្តាហ៍នេះ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែយើងនៅមិនទាន់ដឹងថ្ងៃនៅឡើយទេ។ ខណៈពេលដែលក្រុមហ៊ុន Motorola ប្រចាំប្រទេសឥណ្ឌានៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការដាក់លក់នៅឡើយទេនោះ វាមានរូបភាពផ្សព្វផ្សាយពាណិជ្ជកម្មដែលបែកធ្លាយទម្លាយថា ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃពុធទី 9 ខែតុលានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរូបភាពផ្សព្វផ្សាយដែលបែកធ្លាយនេះគឺមានការបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយ Mukul Sharma (@stufflistings) ដែលមានការទម្លាយថា ស្មាតហ្វូន Motorola One Macro នឹងបង្ហាញខ្លួននៅថ្ងៃពុធទី 9 ខែតុលាខាងមុខនេះ។ នៅរូបភាពនេះគឺមានការលើកឡើងថាស្មាតហ្វូននេះនឹងអាចដំណើរការនូវមុខងារច្រើនក្នុងពេលតែមួយ multitasking ការបញ្ចូលថាមពលថ្មលឿន បន្ទះឈីបខ្លាំងក្លាដែលអាចដំណើរការម៉ាស៊ីនបានល្អយ៉ាងមានប្រសិទ្ធិភាព កាមេរ៉ា Macro ជាដើម។ យ៉ាងណាមិញ សម្រាប់លក្ខណៈសម្បត្តិលម្អិតរបស់ស្មាតហ្វូននេះនៅមិនទាន់លើកឡើងនៅឡើយទេ។

នៅសល់តែរយៈពេល 1 ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃនៃការម្ពោធ ហើយ វាពិតជាគួរអោយភ្ញាក់ផ្អើលដែរដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា Motorola មិនធ្វើការប្រកាសនូវថ្ងៃសម្ពោធដោយខ្លួនឯងនោះទេ។ នៅក្នុងការបង្ហោះចុងក្រោយនៅលើគណនី Twitter account របស់ក្រុមហ៊ុន Motorola នៅក្នុងប្រទេសឥណ្ឌានេះ គឺនៅថ្ងៃទី 4 ខែតុលា ឆ្នាំ 2019 ហើយវាក៏មានរូបភាព Teaser របស់ស្មាតហ្វូនថ្មីនេះផងដែរ។ សម្រាប់គណនី Instagram ក៏មិនមានអ្វីដែលប្លែកដែរ។ តាមការបញ្ជាក់របស់ការបែកធ្លាយកាលពីពេលមុនៗនេះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Helio P60 processor កាមេរ៉ាខាងក្រោយ 4 គ្រាប់ រ៉េមទំហំ 2GB និង 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB អេក្រង់ទំហំ 5.7-inch HD+ និងថាមពលថ្មទំហំ 4000mAh ថែមទៀត។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងមានតម្លៃប្រហែលជា $200 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន