no-alternative title

កាស AKG Type-C សម្រាប់ប្រើប្រាស់ជាមួយនឹង Note 10 និង Tab S6 បានបង្ហាញខ្លួននៅលើអនឡាញហើយ

នៅទីបំផុត ក្រុមហ៊ុន Samsung ចាប់ផ្តើមបញ្ចេញនូវកាសស្តាប់ស៊េរីថ្មីដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយនូវសំឡេងរំខាន noise cancelling USB Type-C AKG ដែលក្រុមហ៊ុននេះ នឹងបញ្ចេញវាជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+។ ក្រុមហ៊ុន Samsung របស់កូរ៉េ និង Samsung UAE គឺមានកាសស្តាប់នេះជា ‘ANC Earphone (Type C)’ និងទំព័រនៃផលិតផលនៅលើគេហទំព័ររបស់ Samsung នៅក្នុងប្រទេសកូរ៉េ ដែលបាននិយាយថា កាសស្តាប់នេះ អាចប្រើប្រាស់បានជាមួយនឹង Galaxy Note 10, Note 10+, Tab S6, Fold 5G, S10e, S10, S10 +និង S10 5G និងស្មាតហ្វូន Samsung និងថេប្លេតជាច្រើនទៀត ដោយមិនមានរន្ធដោត 3.5mm នោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាសស្តាប់នេះ អាចរកប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Galaxy ជាច្រើនទៀតតាមរយៈរន្ធដោត USB Type-C port ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេថា បច្ចេកវិទ្យាកាត់បន្ថយនូវសំឡេងរំខាន noise cancellation នេះ នឹងដំណើរការនៅគ្រប់ស្មាតហ្វូនទាំងអស់នោះ។ ក្រុមហុនបច្ចេកវិទ្យា Samsung បញ្ជាក់ថា បច្ចេកវិទ្យាកាត់បន្ថយសំឡេងរំខាន (noise cancellation) គឺមានកម្រិតដល់ទៅ 99.15% ជាមួយនឹងកម្រិតសំឡេង Stereo នេះគឺដោយសារតែ USB Type-C plug នេះ។ ប្រសិនបើអ្នកចង់តេស្តទៅលើកាសស្តាប់នេះ អ្នកអាចរកបានកាសស្តាប់ AKG នេះនៅលើប្រអប់របស់ស្មាតហ្វូន Galaxy Note 10 និង Galaxy Note 10+។

កាសស្តាប់ ANC នេះ មានពណ៌ខ្មៅ ជាមួយនឹងពណ៌ខៀវហើយវាមានតម្លៃ 77,000 វ៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានតម្លៃ $65 USD ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទំនងជាមិនទាន់ដាក់លក់កាសស្តាប់នេះនៅក្នុងទីផ្សារផ្សេងទៀតនោះទេ ទោះបីជា Samsung UAE នៅមិនទាន់ដាក់លក់វាអនឡាញនៅឡើយទេ។ តើអ្នកចាប់អារម្មណ៍ក្នុងការទិញកាសស្តាប់ ANC Type-C AKG នេះសម្រាប់ប្រើប្រាស់ជាមួយនឹង Galaxy Note 10 ឬ Galaxy ផ្សេងទៀតទេ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន