no-alternative title

មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Qualcomm នឹងចាប់ផ្តើអផលិតនូវបន្ទះឈីប Snapdragon 865 SoC នៅខែក្រោយនេះហើយ

មនុស្សជាច្រើនមានការរំពឹងថា ក្រុមហ៊ុ Qualcomm នឹងបង្ហាញនូវបន្ទះឈីប Flagship ថ្មីរបស់ខ្លួននៅក្នុងខែធ្នូនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ មានរបាយការណ៍មួយចេញពីប្រទេសចិន (តាមរយៈ WCCFtech) បាននិយាយថា យើងអាចមើលឃើញនូវវត្តមានរបស់បន្ទះឈីប Snapdragon 865 Mobile Platform ដែលនឹងបង្ហាញខ្លួននៅខែក្រោយនេះ។ ក្រុមហ៊ុន Qualcomm ក៏ត្រូវបានគេរាយការណ៍ថា នឹងធញវើការផលិតបន្ទះឈីបនេះឆាប់ៗនេះផងដែរ ខណៈពេលដែល Huawei ក៏ទើបតែបញ្ចេញនូវបន្ទះឈីប Kirin 990 របស់ខ្លួនរួចហើយនោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Flagship ត្រកូល Mate 30 របស់ក្រុមហ៊ុននេះ ក៏មានប្រើប្រាស់នូវម៉ូដឹម 5G ដែលមានភ្ជាប់ជាមួយនឹងត្រង់ស៊ីស្ទ័រ 10.3 ពាន់លានថែមទៀតផង។ បន្ទះឈីបនាពេលខាងមុខនេះ Snapdragon នឹងអាចប្រៀបធៀបជាមួយនឹងបន្ទះឈីប A13 Bionic របស់ក្រុមហ៊ុន Apple។ នៅក្នុងរបាយការណ៍នេះ ក៏មានការបញ្ជាក់ថា គំរូជាច្រើនកាលពីពេលមុននេះដំណើរការនូវបន្ទះឈីប Snapdragon 865 SoC ដែលនឹងធ្វើការផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Samsung, Oppo, Vivo និង Xiaomi។ ស្មាតហ្វូនដំបូងបំផុតជាច្រើននឹងប្រើប្រាស់នូវបន្ទះឈីបថ្មីដែលនឹងប្រើប្រាស់នូវ Samsung Galaxy S11 series ដែលអាចនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ 2020 នេះ។ 

 

ស្មាតហ្វូនដំបូងបំផុតដែលនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 Mobile Platform នេះ គឺជាស្មាតហ្វូន Xiaomi Mi 9។  បន្ទះឈីប Snapdragon ត្រូវបានឌីស្សាញឡើងដោយ Qualcomm ហើយវានឹងធ្វើការផលិតឡើងដោយ Samsung ដោយប្រើប្រាស់នូវដំណើរការ 7nm EUV។ វាក៏មានការបន្ថែមនូវត្រង់ស៊ីស្ទ័រជាច្រើនបន្ថែមទៀតនៅលើបន្ទះឈីបនេះផងដែរ។ បច្ចេកវិទ្យា EUV នឹងធ្វើអោយបន្ទះឈីប Snapdragon 865 Mobile Platform មានល្បឿនដំណើរការល្អជាងមុន 20% ទៅ 30% និងការប្រើប្រាស់នូវថាមពលថ្មដែលមានការចំណេញជាងមុនដល់ទៅ 30% ទៅ 50% បើធៀបជាមួយនឹង Snapdragon 855 Mobile Platform ។ នៅក្នុងឆ្នាំ 2021 នេះ ក្រុមហ៊ុន Qualcomm ក៏នឹងវិលត្រឡប់ទៅកាន់ TSMC ដែលនឹងប្រើប្រាស់នូវដំណើរការ 5nm ដែលនឹងធ្វើការផលិតនូវបន្ទះឈីប Snapdragon 875 Mobile Platform ។ 

WCCFtech បានធ្វើការរាយការណ៍ថា បន្ទះឈីប flagship Exynos chip ជំនាន់បន្ទាប់របស់ក្រុមហ៊ុន Samsung នេះគឺប្រើប្រាស់នូវបន្ទះឈីប 9830 SoC ដែលនឹងប្រើប្រាស់នូវអង្គគណនា Mongoose CPU cores ។ នេះគឺជា CPU core Cortex-A77 ដ៏ខ្លាំងក្លាបំផុតរបស់ក្រុមហ៊ុន ARM ។ ខណៈពេលដែលអង្គគណនា Cortex-A77 នេះគឺអាចដំណើរការបានសម្រាប់ក្រុមហ៊ុន Huawei ក្នុងការប្រើប្រាស់នូវបន្ទះឈីប Kirin 990 SoC ។ លោក Richard Yu និយាយថា បន្ទះឈីប 5nm របស់ក្រុមហ៊ុន Huawei អាចនឹងដំណើរការនៅលើស្មាតហ្វូន Mate 40 នៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន