no-alternative title

oppo បញ្ចេញ Reno Ace 40th Anniversary Edition ម៉ូឌែលពិសេសដើម្បីអបអរខួបលើកទី 40 ឆ្នាំរបស់ខ្លួន

ក្រុមហ៊ុន oppo ទើបតែប្រកាសបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះគឺ Reno Ace និង oppo K5 ប៉ុន្តែនេះនៅមិនទាន់អស់នោះទេនៅក្នុងថ្ងៃនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Reno Ace 40th Anniversary Edition សម្រាប់អបអរខួបលើកទី 40 របស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Reno Ace 40th Anniversary Edition របស់ oppo នេះប្រើប្រាស់នូវពណ៌ដ៏ស្រស់ស្អាតដែលមានការបញ្ចូលគ្នាដូចជាពណ៌ក្រហម ពណ៌ស និងពណខៀវ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន oppo។ យើងក៏ឃើញនូវ Texture នៅលើកញ្ចក់នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះផងដែរ។ នៅផ្នែកខាងក្រោមនៃផ្នែកខាងក្រោយនេះមានភ្ជាប់ជាមួយនឹង Gundam Avadar ។

នៅក្នុងពេលដូចគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យា oppo ក៏បញ្ចេញនូវសម្បក Case ការពារសម្រាប់ស្មាតហ្វូនម៉ូឌែលពិសេសនេះផងដែរ។ ស្មាតហ្វូនម៉ូឌែលថ្មី Reno Ace Special Edition នេះគឺមានលក្ខណៈដូចគ្នាទៅនឹងម៉ូឌែលធម្មតាដែរ។ ស្មាតហ្វូននេះមានអេក្រង់ 6.5-inch 90Hz e-sports បន្ទះឈីប Snapdragon 855 Plus រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB។ បើនិយាយអំពីកាមេរ៉ាវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP និងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 48MP+13MP ultra wide angle+8MP telephoto2MP depth sensor។

ស្មាតហ្វូនស៊េរីថ្មីនេះទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 65W SuperVOOC super flash charging ថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ 4000mAh ដែលបញ្ចូលថាមពលថ្មពេញត្រឹមតែ 30 នាទីប៉ុណ្ណោះ។ នៅក្នុងការបញ្ចូលថាមពលថ្ម 5 នាទីនោះ វាអាចប្រើប្រាស់បាន 2 ម៉ោងទៅ 6 ម៉ោង។ ស្មាតហ្វូនស៊េរីថ្មី oppo Reno Ace 40th Anniversary Edition នេះនឹងមានចំនួនផលិតត្រឹមតែ 30000 គ្រឿងប៉ុណ្ណោះ។ ស្មាតហ្វូននេះមានតម្លៃ 3599 យ័ន ($505)៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន