no-alternative title

Galaxy S11 series និងមានកាមេរ៉ាខាងមុខ 3 គ្រាប់ យោងតាមប៉ាតង់ថ្មីដែល Samsung បានស្នើរមកកាន់ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ទើបតែប្រកាសចេញញនូវវត្តមាននៃប្រភេទជាច្រើននៃអេក្រង់ដែលមាន Notch ផ្សេងៗគ្នាជាច្រើនដូចជាប្រភេទការឌីស្សាញដែលមានអេក្រង់ punch-hole ដែលប្រើប្រាស់នៅលើស្មាតហ្វូនត្រកូល Samsung Galaxy S10 series ។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងបោះជំហានទៅមុខបន្តទៀតជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Galaxy S11 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានស្នើសុំនូវប៉ាតង់ថ្មីដែលស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ 3 គ្រាប់ដែលនៅលើអេក្រង់ Punch-Hole Display នៅផ្នែកខាងមុខនៃស្មាតហ្វូននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ាតង់នេះ គឺមានការដាក់ស្នើទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ដែលទាក់ទងទៅនឹងការអាប់ដេតទៅលើការឌីស្សាញនៃអេក្រង់ Punch-Hole នេះ។ គួរបញ្ជាក់ថា ស្មាតហ្វូន Galaxy S10+ និង Galaxy S10 5G បានបង្ហាញខ្លួនកាលពីដើមឆ្នាំនេះដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះនៅលើអេក្រង់ Punch-Hole នេះហើយសម្រាប់ស្មាតហ្វូន Flagships ជំនាន់បន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះនឹងទទួលបានការបង្កើនទៅលើចំនួននៃសេនស័ររបស់វាថែមទៀតដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារបាន។ ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ា Selfie ជាមួយនឹង depth sensor សម្រាប់ការពង្រឹងទៅលើការថតរូបភាព Portrait យ៉ាងស្រស់ស្អាត។ ប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យានេះនៅតែធ្វើការរក្សានូវកាមេរ៉ាភ្លោះរបស់វានោះ សម្រាប់សេនស័រកាមេរ៉ាទី ៣ នៅលើស្មាតហ្វូន Galaxy S11 series អាចជាកាមេរ៉ា ultra-wide-angle selfie។

ក្រុមហ៊ុនបច្ចេកវិទ្យានេះអាចនឹងធ្វើការបោះបង់ចោលនូវសេនស័រ depth sensor នេះនឹងធ្វើការជំនួសមកវិញនូវកាមេរ៉ាសេនស័រថ្មីពីរគ្រាប់ទៀតសម្រាប់ដំណើរការទៅលើបច្ចេកវិទ្យា 3D Facial Recognition ដែលស្រដៀងគ្នាទៅនឹងបច្ចេកវិទ្យា Face ID របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple និងបច្ចេកវិទ្យា 3D Face Unlock របស់ក្រុមហ៊ុន Huawei ។ នៅក្នុងប៉ាតង់នេះ មានការបង្ហើបថា ស្មាតហ្វូននេះគឺមានគែម Bezels ដែលពិតជាស្តើងមែនទែនដែលធ្វើអោយកាន់តែទាក់ទាញខ្លាំងបំផុតសម្រាប់ស្មាតហ្វូន Flagships ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ ស្មាតហ្វូននេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ screen-to-body ratio ដែលខ្ពស់បំផុតនៅលើស្មាតហ្វូនដ៏ប្រណិតនេះ។ 

យើងរំពឹងថា ស្មាតហ្វូនស៊េរីថ្មី Galaxy S11+ នេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ 3 គ្រាប់ខណៈពេលដែលស្មាតហ្វូន Galaxy S11 គឺមានកាមេរ៉ាខាងមុខត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះដែលប្រហែលជាមានមួយជាប្រភេទ ultra-wide-angle ថែមទៀតផង។ សម្រាប់ស្មាតហ្វូន Galaxy S11eដែលមានតម្លៃថោកជាងមុន និងអេក្រង់តូចជាងមុនគឺនឹងមានកាមេរ៉ាខាងមុខ Selfie តែមួយគ្រាប់ប៉ុណ្ណោះហើយវានឹងធ្វើការប្រកួតប្រជែងជាមួយនឹង iPhone 11 ដែលមានកាមេរ៉ាខាងមុខមួយគ្រាប់ដែរនោះ។ នៅមិនទាន់មានប៉ាតង់ណាដែលបញ្ជាក់អំពីការឌីស្សាញទៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S11 series នោះ។ នៅក្នុងរបាយការណ៍ជាច្រើននោះ ស្មាតហ្វូន Samsung Galaxy S11 series នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Unpacked នៅថ្ងៃអង្គារទី ១៨ ខែកុម្ភៈមុនព្រឹត្តិការណ៍ MWC 2020 ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន