no-alternative title

ដោយសារបារម្ភពីការលក់ iPhone ធ្លាក់ចុះ លោក Tim Cook បានសម្រេចធ្វើការបិទកម្មវិធីផែនទីរបស់ក្រុមអ្នកតវ៉ានៅក្នុងទីក្រុងហុងកុងម្តងទៀត

ថ្មីៗនេះ លោក Tim Cook ដែលជា CEO របស់ក្រុមហ៊ុន Apple បានការពារទៅលើការសម្រេចចិត្តរបស់គាត់ក្នុងការដកចេញនូវផែនទី Map App ដែលប្រើប្រាស់ដោយក្រុមអ្នកតវ៉ានៅក្នុងទីក្រុងហុងកុង។ ការបិទលើកទី 1 ទៅលើកម្មវិធី HKmap.live app នៅលើ App Store នេះ ប៉ុន្តែដោយសារតែវាមានប្រតិកម្មប្រឆាំងពីអ្នកសារព័ត៌មាន ក្រុមហ៊ុន Apple ក៏ដាក់អោយកម្មវិធីនេះដំណើរការឡើងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពេលដែលកាសែត People's Daily របស់ចិន បានធ្វើការប្រឆាំងទៅនឹងកម្មវិធីនេះ ក្រុមហ៊ុន Apple ក៏ធ្វើការរារាំងទៅលើ Developers ជាច្រើនមិនអោយចូលទៅកាន់ App Store សម្រាប់កម្មវិធីនេះទៀតនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ភាពចម្រូងចម្រាស់បានកើតឡើងជាបន្តបន្ទាប់ផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហើយស្ថាប័នជាច្រើនដូចជា NBA ឬក្រុមហ៊ុនជាច្រើនដូចជា Apple គឺដឹងថា ពួកគេស្ថិតនៅក្នុងភាគីដែលចាញ់នៅក្នុងជម្លោះពាណិជ្ជកម្មជាមួយនឹងចិននោះ។ សម្រាប់ក្រុមហ៊ុន Apple ប្រទេសចិន គឺជារឿងដែលស្មុគស្មាញបំផុត។ វាគឺជាទីផ្សារនៃប្រាក់ចំណូលដ៏ធំបំផុតរបស់ក្រុមហ៊ុនខណៈពេលដែលទីផ្សាររបស់ Apple គឺនៅសល់តែមួយខ្ទង់ក្តី ហើយប្រទេសចិនគឺជាកន្លែងដែល iPhone ធ្វើការផលិតនៅទីនេះផងដែរ។ ទំនាក់ទំនងរបស់ប្រទេសចិនគឺស្ថិតនៅក្នុងរបៀបវារៈសំខាន់ទី 1 សម្រាប់លោក Tim Cook ហើយនេះគឺជាហេតុផលដ៏សំខាន់ដែលគាត់សម្រេចចិត្តដកកម្មវិធីនេះចេញពី App Store របស់ខ្លួននោះ។

ជាមួយគ្នានេះ លោកក៏នឹងរងនូវសម្ពាធមួយធំផង ពីព្រោះថា  សម្រាប់ App Developers ជាច្រើន នឹងមិនសប្បាយចិត្តនោះទេ ជាមួយនឹងការសម្រេចចិត្តរបស់លោក Tim Cook នៅពេលនេះ ហើយក្រុមអ្នកតវ៉ាជាច្រើននៅទីក្រុងហុងកុង ក៏ប្រកាសថា ពួកគេ សម្រេចចិត្ត មិនទិញផលិតផលរបស់ក្រុមហ៊ុន Apple បន្តនេះទៀតផងដែរ។ ដូច្នេះ រឿងនេះ គឺអាច ប្រហែលជាបញ្ហាដ៏ស្មុគស្មាញខ្លាំងបំផុត ប្រសិនបើថ្នាក់ដឹកនាំសម្រេចចិត្តខុសទៅលើរឿងអ្វីមួយនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន