no-alternative title

Apple បញ្ជាក់ថា ការបញ្ចេញនូវ iPhone 5G នឹងមាននៅឆ្នាំ 2022 ជាមួយនឹងការផលិតម៉ូឌឹម 5G ដោយខ្លួនឯងផ្ទាល់តែម្តង

ក្រុមហ៊ុន Apple កំពុងតែធ្វើការអភិវឌ្ឍទៅលើម៉ូដឹម 5G របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែបន្ទាប់ពីការទិញយកនូវអាជីវកម្មម៉ូដឹមរបស់ក្រុមហ៊ុន Intel សម្រាប់ស្មាតហ្វូនកាលពីខែកក្កដាកន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ Apple ត្រូវគេរាយការណ៍ថា មានគោលដៅក្នុងការបង្កើតនូវបន្ទះឈីបថ្មីនេះ អោយបាននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ សម្រាប់មនុស្សដែលពាក់ព័ន្ធទៅលើគម្រោងរបស់ក្រុមហ៊ុន Apple មានការទម្លាយថា ក្រុមហ៊ុន នេះមានគម្រោងក្នុងការដាក់អោយដំណើរការនូវម៉ូដឹម 5G នេះ នៅក្នុង iPhone 2022 Series ដែលប្រហែលជា iPhone 14 និង iPhone 14 Pro។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលដែល Apple បានទិញយកនូវអាជីវកម្មម៉ូដឹមរបស់ Intel ដោយក្រុមហ៊ុន Apple នេះ មានគោលដៅក្នុងការដាក់បញ្ចូលម៉ូដឹម 5G នៅក្នុង 2021 iPad Pro series ដែលត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែតុលានៅឆ្នាំនោះ។ សម្រាប់បន្ទះឈីបម៉ូដឹមទី 2 នេះ អាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន iPhone 2022 Series នេះ បើតាមការព្យាករណ៍របស់ក្រុមហ៊ុន Fast Company។

ពិតជាអាចទៅរួចដែលក្រុមហ៊ុននេះ អាចធ្វើការឌីស្សាញទៅលើបន្ទះឈីបនេះ ហើយនឹងចាប់ផ្តើមធ្វើការផលិតទៅតាមកាលវិភាគរបស់ខ្លួននោះ ហើយប្រភពដែលពាក់ព័ន្ធទៅនឹងគម្រោងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple អះអាងថាដំណើរការនេះអាចនឹងចាប់ផ្តើមរួចរាល់នៅក្នុងឆ្នាំ 2023។ នេះគឺដោយសារតែម៉ូដឹមនេះ ត្រូវធ្វើការធានា ទៅលើស្ថេរភាពនៃបណ្តាញ 5G networks និងការបំពេញទៅលើតម្រូវការនៃស្តង់ដារដែលមានការទាមទារដោយ FCC នោះ។

កត្តាដែលសំខាន់មួយទៀតនោះគឺថា ក្រុមហ៊ុន Apple គឺខ្វះបទពិសោធន៍នៅក្នុងអាជីវកម្មនៃការផលិតបន្ទះឈីបនេះ។ ប្រភពជាច្រើននៅក្នុងក្រុមហ៊ុននេះ ជឿជាក់ថា បុគ្គលិកមួយចំនួនគឺមិនទាន់យល់ច្បាស់អំពីដំណើរការនៅលើរឿងនេះទេ ដូចនេះគោលដៅនេះគឺត្រូវបានពន្យារពេលទៅមុខទៀតខណៈពេលដែលគោលដៅកាលពីមុនគឺនៅក្នុងឆ្នាំ 2020 និងគោលដៅទី 2 នៅឆ្នាំ 2021 ក្នុងការបញ្ចេញនូវស្មាតហ្វូនដែលប្រើប្រាស់នូវម៉ូដឹម 5G នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន