no-alternative title

CEO របស់ Huawei និយាយថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងអាចប្រកួតប្រជែងជាមួយនឹង iOS នៅក្នុងរយៈពេល 2 ឆ្នាំទៀត

កាលពីដើមឆ្នាំនេះ ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានធ្វើការដាក់បញ្ចូលក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅផ្អែកទៅលើការចោទប្រកាន់ជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុនរបស់ចិននេះ បានធ្វើការតម្លើងនូវ Backdoors នៅលើឧបករណ៍បណ្តាញ networks ជាច្រើនដែលនេះ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការរឹតបន្តឹងទៅលើក្រុមហ៊ុនជាច្រើន របស់សហរដ្ឋអាមេរិកនេះ គឺដោយសារតែទំនាក់ទំនងនៃពាណិជ្ជកម្មជាមួយនឹងចិននោះ។ ក្រុមហ៊ុន Huawei ពេលនេះ មិនអនុញ្ញាត្តអោយធ្វើការបន្តជាមួយនឹង Google ហើយសម្រាប់ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុននេះ នឹងមិនធ្វើការទ្រទ្រង់នូវសេវាកម្ម Google Services នោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រយៈពេលប៉ុន្មានសប្តាហ៍ក្រោយពេលហាមប្រាមរួចហើយនោះ មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កំពុងតែធ្វើការនៅលើ OS សម្ងាត់មួយចាប់តាំងពីឆ្នាំ 2012។ ខណៈពេលដែលរបាយការណ៍ជាច្រើនកាលពីពេលមុននេះ បានអះអាងថា ក្រុមហ៊ុន Huawei នឹងបញ្ចេញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួនដែលដំណើរការនូវ OS ដែលធ្វើការផលិតដោយក្រុមហ៊ុន នេះ ផ្ទាល់តែម្តងនៅចុងឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ទើបតែបញ្ចេញនូវស្មាតហ្វូន Mate 30 series ជាមួយនឹង AOSP (Android Open Source Project) ប៉ុន្តែវាមិនទ្រទ្រង់នូវសេវាកម្ម Google Play Service នោះទេ។

ពេលនេះ ក្រុមហ៊ុ Huawei បានទម្លាយរួចហើយថា សម្រាប់ Huawei OS សម្ងាត់របស់ខ្លួននោះ គឺប្រព័ន្ធប្រតិបត្តិការ HarmonyOS (HongMeng នៅក្នុងប្រទេសចិន) ហើយក្រុមហ៊ុននេះ ក៏បានប្រកាសបង្ហាញនូវឧបករណ៍មួយរបស់ខ្លួនដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ OS នេះដែលគេហៅថា Honor Vision TV ។ សម្រាប់ពេលនេះ ប្រព័ន្ធប្រតិបត្តិការ OS នៅមិនទាន់ដាក់អោយដំណើរការនៅលើស្មាតហ្វូននៅឡើយទេ។

នៅក្នុងខែកញ្ញានេះ លោក Ren Zhengfei ដែលជា CEO របស់ក្រុមហ៊ុន Huawei ធ្លាប់ធ្វើបទសម្ភាសន៍ជាមួយនឹងទស្សនាវដ្តី Fortune Magazine ថា សម្រាប់ OSរបស់ Huawei នេះគឺ HarmonyOSនឹងអាចប្រកួតប្រជែងជាមួយនឹង iOS របស់ Apple នៅក្នុងរយៈពេល ២ ឆ្នាំទៀត។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ពេលនេះគឺមានការខាតបង់ទឹកប្រាក់ដល់ទៅ 10 ពាន់លានដុល្លារអាមេរិកនេះបើយោងទៅលើការរំពឹងទៅលើប្រាក់ចំណេញទៅលើការលក់របស់ក្រុមហ៊ុននេះដោយសារតែសេវាកម្ម Google គឺមិនអាចដំណើរការបាននៅលើស្មាតហ្វូនរបស់ Huawei  នោះទេ។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺបង្ហោះនូវប្រាក់ចំណេញរបស់ខ្លួនដែលមានចំនួន 401.3 ពាន់លានយន់ ($58.3 ពាន់លានដុល្លារអាមេរិក) នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ដែលមានការកើនឡើង 23.2 % បើធៀបទៅនឹងឆ្នាំមុននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន