no-alternative title

កិច្ចព្រមព្រៀងពាណិជ្ជកម្ម អាមេរិកជាមួយចិន ដំណាក់ទី 1 បានបញ្ចប់ហើយ ប៉ុន្តែមិនទាន់មានការបង្ហាញព័ត៌មានណាមួយពី Huawei នោះទេ

បន្ទាប់ពីបានជ្រើសរើសជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក Donald Trump បានដាក់ពន្ធគយជាបន្តបន្ទាប់ទៅលើការនាំចូលបរទេសដែលមានន័យថា សហរដ្ឋអាមេ រិក ចង់ធ្វើការជម្រុញទៅលើផលិតកម្មក្នុងស្រុកវិញ។ ពន្ធគយនេះ គឺដាក់នៅក្នុងឆ្នាំ 2018 ហើយវាផ្តោតជាដំបូងទៅលើផលិតផលគ្រឿងអេឡិចត្រូនិច ប៉ុន្តែក្រោយមកវាក៏បានពង្រីកទៅកាន់ទំនិញជាច្រើនទៀតដែលក្នុងនោះក៏មានដែកផងដែរ។ ក្រៅពីពន្ធស្តង់ដារនេះ រដ្ឋបាលរបស់លោក Trump ក៏ធ្វើការកំណត់ និងតម្លើងពន្ធទៅលើទំនិញជាច្រើនដែលនាំចេញពីប្រទេសចិន ដែលធ្វើអោយមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលប្រទេសទាំងពីរ បានព្យាយាមធ្វើការចចារទៅលើកិច្ចព្រមព្រៀងមួយនៅក្នុងរយៈពេលប៉ុន្មានខែនេះ នៅថ្ងៃនេះ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលចិន បានជួបគ្នានៅសេតវិមាន White House របស់សហរដ្ឋអាមេរិក។ ប្រទេសទាំងពីរនេះ បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីធ្វើអោយស្ថានការណ៍នេះកាន់តែល្អប្រសើរនោះ។ យោងទៅតាមកិច្ចព្រមព្រៀងនេះ ប្រទេសចិន នឹងធ្វើការសម្របសម្រួលទៅលើកិច្ចការពារទៅលើកម្មសិទ្ធិបញ្ញាដែលធ្វើការគ្រប់គ្រងដោយក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក។ ក្រៅពីការបង្កើនទៅលើការទិញផលិតផលជាច្រើនផ្នែកកសិកម្មរបស់សហរដ្ឋអាមេរិកចាប់ពី 40 ពាន់លានដុល្លារទៅ 50 ពាន់លានដុល្លារអាមេរិក។ ត្រឡប់មកវិញ សហរដ្ឋអាមេរិកនឹងធ្វើការពន្យារពេលទៅលើការតម្លើងពន្ធដែលត្រូវកំណត់នៅថ្ងៃទី 15 ខែតុលានេះ ដែលមានទឹកប្រាក់ប្រមាណជា 250 ពាន់លានដុល្លារអាមេរិកនៅក្នុងការនាំចូលនៅក្នុងប្រទេសចិន។

ក្រៅពីនេះ សហរដ្ឋអាមេរិក ក៏គ្រោងនឹងធ្វើការតម្លើងនូវពន្ធបន្ថែមទៅលើផលិតផលប្រើប្រាស់ជាច្រើន ដែលនាំចេញពីប្រទេសចិន ដែលបានចូលជាធរមាននៅថ្ងៃទី 15 ខែធ្នូ។ សម្រាប់ពេលនេះ គ្មានការសម្រេចចិត្តណាមួយ ដែលបានធ្វើឡើងថា តើពន្ធគយនេះនឹងបន្ត ឬមិនបន្តនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ មិនបាននិយាយថា ក្រុមហ៊ុន Huawei នឹងត្រូវបានដកចេញពីបញ្ជីខ្មៅរបស់ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនោះទេ។ ប្រទេសទាំងពីរនេះ នឹងធ្វើនូវកិច្ចចចារជាច្រើនទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយស្ថានភាពរបស់ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថា នឹងធ្វើការពិភាក្សានៅពេលខាងមុខជាបន្តទៀត។ ប្រសិនបើការហាមប្រាមនេះ ត្រូវបានលុបចោលទេនោះ ក្រុមហ៊ុន Apple នឹងបន្តនូវតំណែងចំណាត់ថ្នាក់លេខរៀងទី 2 ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទី 2 របស់ពិភពលោក ពីក្រុមហ៊ុនរបស់ចិនវិញ ជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន