no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

មានការបង្ហាញថា ការសាកថ្មរបស់ស្មាតហ្វូន Oppo Reno Ace ប្រើពេលត្រឹមតែ 10 វិនាទីបុណ្ណោះ ទទួលថាមពលថ្មបាន 15%

យោងតាមព័ត៌មានផ្លូវការកន្លងមក បានបញ្ជាក់ថា ក្រុមហ៊ុន Oppo នឹងប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Reno Ace នៅថ្ងៃទី 10 ខែតុលាខាងមុខនេះ ហើយស្មាតហ្វូននេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនទៀត។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងសមាសភាគខ្លាំងៗជាច្រើនដូចជាអេក្រង់ 90 Hz display និងបន្ទះឈីប Snapdragon 855+ រួមជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 65W SuperVOOC 2.0 fast charging ផងដែរ។

 

no-alternative title

ស្មាតហ្វូនស៊េរីថ្មី Reno Aceនេះនឹងមានអេក្រង់ទំហំ 6.5-inch FHD+ AMOLED ជាមួយនឹង waterdrop notch នៅផ្នែកខាងមុខដែលមានកាមេរ៉ាទំហំ 16MP ។ សម្រាប់កម្រិត refresh-rate របស់វាគឺ 90Hz ហើយស្មាតហ្វូននេះថែមទាំងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយដែលមានទំហំ 48MP F/1.7 , 3MP F/2.4 telephoto, 8MP F/2.2 ultrawide និង 2MP depth ។

បើមើលទៅលើសមត្ថភាពនៃការបញ្ចូលថាមពលថ្មរបស់ស្មាតហ្វូននេះវិញនោះ យើងអាចដឹងថា ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យា 65W SuperVOOC 2.0 ដែលអាចធ្វើការបញ្ចូលថាមពលថ្ម 10 វិនាទីបាន 15% ទៅ 16% ។ សម្រាប់រូបភាព Screenshots នេះបង្ហាញថា ស្មាតហ្វូននេះ អាចបញ្ចូលថាមពលថ្ម 25 នាទីបាន 75% ។ ស្មាតហ្វូន Reno Ace នេះ មានថាមពលថ្មដែលមានទំហំ 4,000 mAh ។

បើនិយាយអំពីការឌីស្សាញ និងបច្ចេកវិទ្យា SuperVOOC 2.0 នេះ លោក Brian Shen អនុប្រធានរបស់ក្រុមហ៊ុន OPPO បញ្ជាក់ថា ស្មាតហ្វូន Reno Ace នឹងមានប្រភេទថ្មីគឺ Gundam Edition ផងដែរ។ ត្រឡប់ទៅកាន់ខែឧសភាវិញនោះ វាមានការនិយាយអំពីស្មាតហ្វូន Gundam Edition នេះដែលនឹងបង្ហាញខ្លួននៅក្នុងទីផ្សារឆាប់ៗនេះ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម