no-alternative title

ប្រធានក្រុមហ៊ុន Pocophone លោក Alvin Tse ត្រូវបានតែងតាំងជាអគ្គនាយកថ្មីរបស់ Xiaomi ប្រចាំប្រទេសឥណ្ឌូនេស៊ី

ខណៈពេលដែលយើងកំពុងតែធ្វើការរង់ចាំនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Pocophone F2 នោះ លោក Alvin Tse ដែលជាប្រធានរបស់ក្រុមហ៊ុន Pocophone ពេលនេះ គឺមានទំនួលខុសត្រូវថ្មីទៀតហើយ។ នាយកប្រតិបត្តិនេះ បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Twitter ដើម្បីប្រកាសថា គាត់ គឺជាប្រធានរបស់ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ពេលនេះ លោក Alvin នឹងត្រូវគ្រប់គ្រងទៅលើតំណែងតួនាទីចំនួន 2 ដែលជាប្រធានរបស់ក្រុមហ៊ុន Xiaomi និងប្រធានរបស់ក្រុមហ៊ុន Pocophone ផងដែរ។ គាត់នឹងជំនួសកន្លែងរបស់លោក Steven Shi ដែលពេលនេះមានតួនាទីថ្មីជាប្រធានគ្រប់គ្រង GM របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Xiaomi និយាយថា ការតែងតាំងនេះ គឺជាការពង្រឹងទៅលើរចនាសម្ព័ន្ធនៃការដឹកនាំនៅក្នុងតំបន់នេះដែលពិតជាទីផ្សារដ៏សំខាន់មួយ។ ក្រុមហ៊ុន Xiaomi ក៏និយាយថាខ្លួននឹងធ្វើការពង្រឹងទៅលើយុទ្ធសាស្រ្តនៃការកែលម្អរសម្រាប់ពិភពលោកផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Alvin Tse បានចូលរួមជាមួយនឹងក្រុមហ៊ុន Xiaomi នៅក្នុងឆ្នាំ 2013 ហើយក៏ធ្វើការនៅប្រទេសឥណ្ឌា និងអ៊ឺរ៉ុប។ គាត់បញ្ជប់ការសិក្សានៅសាលា Stanford Science ហើយទទួលបាននូវសញ្ញាបត្រគ្រប់គ្រងវិទ្យាសាស្រ្ត និងវិស្វកម្ម។ គាត់ធ្វើការនៅក្នុងក្រុមហ៊ុន Flipboard China មុនពេលដែលចូលរួមជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi នេះ។ នៅលើទំព័រ LinkedIn របស់គាត់ក៏មានការអាប់ដេតទៅលើតួនាទីថ្មីរបស់គាត់ផងដែរ។

ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសថា ខ្លួនមានគម្រោងក្នុងការបង្កើនទៅលើគោលដៅ និងផលិតផលជាច្រើនរបស់ខ្លួននៅក្នុងប្រទេសនេះ។ វានឹងក្លាយជាការសហការជាមួយនឹងការពង្រឹងទៅលើអាជីវកម្ម និងការបន្ថែមនូវដៃគូកាន់តែច្រើនបន្ថែមទៀត។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន Erajaya គឺជាអ្នកចែកចាយធំជាងគេនៅក្នុងប្រទេសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន