no-alternative title

Samsung ចាប់ផ្តើមផ្តល់នូវការអាប់ដេតសុវត្ថិភាពប្រចាំខែសម្រាប់ Galaxy A50, Galaxy Fold និង Xcover 4s

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នៅតែជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក ហើយក្រុមហ៊ុននេះ គឺមានស្មាតហ្វូនដែលប្រើប្រាស់នូវ Android ច្រើនបំផុត។ ក្រុមហ៊ុន Samsung ទទួលបាននូវការអាប់ដេតសុវត្ថិភាពជាប្រចាំ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ក៏ធ្វើការបញ្ចេញនូវការអាប់ដេតសុវត្ថិភាពជាប្រចាំផងដែរនៅក្នុងបញ្ជីរបស់ខ្លួនផងដែរ។ ស្មាតហ្វូនមួយចំនួនត្រូវបានដកចេញពីបញ្ជីនេះ ហើយស្មាតហ្វូនមួយចំនួនថ្មីៗទៀតក៏ត្រូវបានបន្ថែមចូលទៅក្នុងបញ្ជីនេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ ទើបតែធ្វើការបន្ថែមនូវស្មាតហ្វូនចំនួន ៣ ម៉ូឌែលបន្ថែមទៀតទៅក្នុងបញ្ជីនៃស្មាតហ្វូនរបស់ខ្លួនដែលនឹងទទួលបាននូវការអាប់ដេតសុវត្ថិភាពប្រចាំខែនេះ។ ស្មាតហ្វូនទាំងនេះមានដូចជា Galaxy Fold, Galaxy A50 និង Galaxy Xcover 4s ។

Galaxy Fold គឺជាស្មាតហ្វូនលំដាបប្រណិត និងមានតម្លៃថ្លៃបំផុតរបស់ក្រុមហ៊ុន Samsung ។ ស្មាតហ្វូន Galaxy A50 ត្រូវបានបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំនេះ ហើយវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Samsung ក្នុងការពង្រឹងទៅលើសុវត្ថិភាពស្មាតហ្វូនថ្នាក់កណ្តាលនេះ។ ស្មាតហ្វូន A50 នេះបានក្លាយជាស្មាតហ្វូនថ្នាក់កណ្តាលដែលលក់ដាច់ខ្លាំងបំផុតរបស់ក្រុមហ៊ុននេះ ហើយវាក៏មានការអាប់ដេតទៅលើកម្មវិធី Software ជាប្រចាំផងដែរ។ សម្រាប់ស្មាតហ្វូន Flagships ជាច្រើនដូចជា Galaxy S7, S7 Edge និង S7 Active គឺជាស្មាតហ្វូនដែលនឹងទទួលបាននូវការអាប់ដេតសុវត្ថិភាពនេះផងដែរ។ 

ស្មាតហ្វូន Galaxy Xcover 4s នេះក៏ស្ថិតនៅក្នុងបញ្ជនេះផងដែរ។ ស្មាតហ្វូននេះប្រកាសបង្ហាញខ្លួននៅក្នុងខែមិថុនានៅឆ្នាំនេះ ហើយវាគឺជាស្មាតហ្វូនដែលលក់ដាច់ខ្លាំងផងដែរ។ ដូចនេះការអាប់ដេតសុវត្ថិភាពគឺពិតជាសំខាន់មែនទែនក្នុងការប្រើប្រាស់។ សម្រាប់ស្មាតហ្វូនមួយចំនួនក៏ត្រូវបានដកចេញពីបញ្ជីនៃការអាប់ដេតនេះ ផងដែរមានដូចជា Galaxy A5 (2016), Galaxy A3 (2016) និង Galaxy Tab S2 L/S Refresh ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន