no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រោយបំបែកកំណត់ត្រារបស់ Galaxy Note 10 កន្លងមក Samsung ត្រូវបានគេព្យាករណ៍ថា នឹងកើនចំណូលខ្លាំងក្នុងត្រីមាសទី 3 ឆ្នាំ 2019 នេះ

បន្ទាប់ពីការទទួលបាននូវភាពរីករាយ នៅក្នុងការបំបែកនូវកំណត់ត្រាជាច្រើនត្រីមាសមុននៅក្នុង 2 ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញពីការធ្លាក់ចុះដ៏ធំមួយរបស់ខ្លួនទៅលើប្រាក់ចំណេញសម្រាប់ត្រីមាសទី 2 ឆ្នាំ 2019 នេះ ដោយសារតែទីផ្សារ គឺមានការប្រឈមទៅនឹងការធ្លាក់ចុះទៅលើការលក់របស់ខ្លួន។ ថ្មីៗនេះ អ្វីៗជាច្រើន បានចាប់ផ្តើមមានកំណើនល្អឡើងវិញនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានធ្វើការព្យាករណ៍អំពីប្រាក់ចំណេញរបស់ខ្លួនដែលមានចំនួន 6.4 ពាន់លានដុល្លារអាមេរិក (7.7 ពាន់ពាន់លានវ៉ុន) សម្រាប់ត្រីមាសទី 3 ឆ្នាំ 2019 នេះ។

 

no-alternative title

អ្វីដែលគួរអោយកត់សម្គាល់នោះ ប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ គឺមានការធ្លាក់ចុះចំនួន 56% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះប៉ុន្តែវាមានការកើនឡើង 800 លានដុល្លារអាមេរិកច្រើនជាងត្រីមាសទី 2 ឆ្នាំ 2019។ ប្រាក់ចំណេញបើធៀបជាមួយនឹងឆ្នាំមុននេះ គឺមានការធ្លាក់ចុះ 51.3% (62 ពាន់ពាន់លានវ៉ុន) ប៉ុន្តែវាមានទឹកប្រាក់ 3.9 ពាន់លានដុល្លារអាមេរិកច្រើនជាងត្រីមាសឆ្នាំមុន។ សម្រាប់តួរលេខទាំងពីរនេះ គឺខ្ពស់ជាងអ្វីដែលអ្នកវិភាគជាច្រើនបានរំពឹងទុក។

សម្រាប់ប្រាក់ចំណេញនេះ គឺដោយសារតែវត្តមានរបស់ស្មាតហ្វូន Galaxy Note 10 Series និងការកើនឡើងនៃអាជីវកម្មអេក្រង់ OLED ។ ក្រុមហ៊ុន Samsung រកប្រាក់ចំណូលបានតាមរយៈការលក់អេក្រង់ទៅអោយ Apple សម្រាប់ប្រើប្រាស់នៅលើ iPhones 11 Series ដែលធ្វើការកម្មង់ពី Samsung OLED Unit។ យើងត្រូវធ្វើការរង់ចាំរហូតដល់ចុងខែនេះ នៅពេលដែលក្រុមហ៊ុន Samsung បញ្ចេញនូវតួរលេខនៃប្រាក់ចំនេញពេញលេញរបស់ខ្លួនសម្រាប់អង្គភាពអាជីវកម្មនីមួយៗរបស់ខ្លួននោះ។ សម្រាប់ពេលនេះ អាជីវកម្មស្មាតហ្វូន និងអេក្រង់ OLED ត្រូវបានគេជឿជាក់ថា គឺអាចទប់ស្កាត់ទៅលើការធ្លាក់ចុះរបស់ខ្លួនផងដែរ៕ 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម