no-alternative title

OPPO បង្ហាញស្មាតហ្វូន Reno A នៅក្នុងទីផ្សារជប៉ុនជាមួយនិងតម្លៃ 35,800 យ៉េន ប្រហែលជា $333

Reno Ace គឺជាស្មាតហ្វូន Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន oppo ត្រូវបានគេដឹងថា នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននៅថ្ងៃទី 10 ខែតុលានេះ ហើយនៅថ្ងៃនេះ ក្រុមហ៊ុនចិននេះ ក៏ត្រៀមប្រកាសចេញនូវស្មាតហ្វូនទី 2 របស់ខ្លួនសម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុនផងដែរ។ ស្មាតហ្វូននេះ នឹងមានឈ្មោះហៅថា Oppo Reno A ដែលជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាល ដែលនឹងបង្ហាញខ្លួននៅលើទីផ្សាររបស់ប្រទេសជប៉ុន ដែលស្មាតហ្វូននេះគឺមានប្រើប្រាស់នូវអាវក្រោះ IP67 ការពារការជ្រាបទឹក និងធូលីថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Reno A នេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 710, 6GB RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ដែលនឹងដាក់លក់ផ្តាច់មុខនៅលើ Rakuten Mobile ។ ស្មាតហ្វូននេះ មានអេក្រង់ 6.4-inch 2340 x 1080 display ជាមួយនឹង waterdrop notch, 91% screen-to-body ratio និងកញ្ចក់ការពារ Corning Gorilla ។ សម្រាប់ផ្នែកខាងក្រោយវិញនោះ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះជាមួយនឹងភ្លើង LED Flash ។ ស្មាតហ្វូននេះ មិនមានប្រព័ន្ធស្កេនក្រយ៉ៅដៃនោះទេ ដូចនេះ ស្មាតហ្វូន OPPO Reno A នេះ ប្រហែលជាមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជាក់ជាមិនខាន។

ខណៈពេលដែលស្មាតហ្វូនជាច្រើនកំពុងតែផ្លាស់ប្តូរទៅកាន់កាមេរ៉ា 4 គ្រាប់ ឬយ៉ាងហោចណាស់ 3 គ្រាប់នោះ ស្មាតហ្វូន Reno A នេះមានកាមេរ៉ា 2 គ្រាប់ប៉ុណ្ណោះ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 16MP និង 2MP ហើយវាមានភ្ជាប់ជាមួយនឹង 22 scene recognitions និង 416 automatic scene settings ថែមទៀត។ សម្រាប់អេក្រង់ខាងមុខវិញនោះ ស្មាតហ្វូន Oppo Reno A នេះមានកាមេរ៉ាខាងមុខទំហំ 25MP AI ភ្ជាប់ជាមួយនឹង Beauty Mode និង portrait mode ផងដែរ។

ស្មាតហ្វូននេះមានថាមពលថ្មដែលមានទំហំ 3600mAh និងបញ្ចូលតាមរយៈរន្ធដោត Type-C ។ ស្មាតហ្វូន Reno A នេះទ្រទ្រង់នូវ NFC ដែលទ្រទ្រង់ជាមួយនឹងប្រព័ន្ធចំណាយទឹកប្រាក់ FeliCa និងដំណើរការនូវ ColorOS 6.0 ជាមួយនឹង Game Boost 2.0 ដែលមានភ្ជាប់ជាមួយនឹង Touch Boost និង Frame Boost ដែលធ្វើអោយការលេងហ្គេមកាន់តែអស្ចារ្យរលូនបំផុត។

Oppo ប្រកាសថា ស្មាតហ្វូន Reno A គឺដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសជប៉ុនហើយនៅក្នុងខណៈពេលនេះ ហើយស្មាតហ្វូននេះប្រហែលជាមិនទាន់ដាក់លក់នៅក្រៅទីផ្សាររបស់ប្រទេសជប៉ុននោះទេ។ វានឹងដាក់លក់នៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី 18 ខែតុលានេះតាមរយៈ Amazon Japan, , Fiimo, LinksMate, Yamada, Joshin, Simseller និង Nojima នៅក្នុងតម្លៃប្រហែលជា 35,800 យ៉េនជប៉ុន (~$333) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន