no-alternative title

Huawei នៅតែឈរកំពូលតារាងនៅក្នុងប្រទេសចិន ខណៈពេលដែល Xiaomi កំពុងតែប្រដេញពីក្រោយ

សព្វថ្ងៃនេះ មានក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានធ្វើការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅលើទីផ្សារ ហើយក្រុមហ៊ុនទាំងនោះ គឺពឹងផ្អែកទៅលើការលក់សម្រាប់អតិថិជនថ្មី ក៏ដូចជា អតិថិជនចាស់របស់ខ្លួនផងដែរ។ នៅក្នុងប៉ុន្មានខែនេះ យើងបានឃើញនូវស្មាតហ្វូនជាច្រើនម៉ូឌែលកាន់តែល្អជាងមុនក្នុងការប្រើប្រាស់ ដោយសារតែវាមានភ្ជាប់ជាមួយនឹងមុខងារថ្មីដែលកាន់តែប្លែក និងគួរអោយចាប់អារម្មណ៍។ ក្រុមហ៊ុន Apple និង Samsung ត្រូវបាគេមើលឃើញថា គឺមានអ្នកគាំទ្រដែលស្មោះស្ម័គ្របំផុតនៅទូទាំងពិភពលោក ដែលជឿជាក់ ទៅលើម៉ាកយីហោរបស់ក្រុមហ៊ុនទាំងពីរនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យ៉ាងណាមិញសម្រាប់ប្រទេសចិន ដែលមានអ្នកប្រើប្រាស់ច្រើនលើសលប់នោះ ពេលនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Huawei ហើយ ស្របពេលដែលក្រុមហ៊ុននេះ ក៏កំពុងតែក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតមួយ ដែលមានចំណាត់ថ្នាក់ទី 2 របស់ពិភពលោកផងដែរ។ បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Mate series នោះក្រុមហ៊ុន Huawei គឺកាត់តែមានការទុកចិត្តខ្ពស់ពីប្រជាជនចិន ដែលមានតួរលេខដល់ទៅ 55.01%។ ស្មាតហ្វូនត្រកូល Mate series នេះ មានការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត និង Hardware កាន់តែខ្លាំងក្លា។ ស្មាតហ្វូន Flagship នេះ គឺលក់ដាច់ខ្លាំងមែនទែន សូម្បីតែនៅក្រៅទីផ្សាររបស់ចិនក៏ដោយ។

យោងតាមតួរលេខថ្មីមួយបានបង្ហាញថា ស្មាតហ្វូន Mate series កំពុងតែនាំមុខគេ និងមានការតាមពីក្រោយដោយស្មាតហ្វូន Mi Max series របស់ក្រុមហ៊ុន Xiaomi ដែលមានការទុកចិត្តខ្ពស់ដល់ទៅ 47.49%។ សម្រាប់ស្មាតហ្វូន Huawei P series វិញ គឺឈរនៅលេខរៀងទី 3 ដែលមានការទុកចិត្តនៅក្នុងអត្រា 47.06%។ សម្រាប់ស្មាតហ្វូន 10 ម៉ូដែលទៀត ដែលឈរនៅចំណាត់ថ្នាក់កំពូលនេះ មានដូចជា Xiaomi Mi Note Series, Xiaomi Digital Series, Huawei Maimang Series, Xiaomi MIX Series, Redmi Note Series, Vivo Y Series និង Vivo X Series។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន Xiaomi នៅមិនទាន់ធ្វើការអាប់ដេតទៅលើស្មាតហ្វូន ត្រកូល Mi Note និង Max series នោះទេ នៅក្នុងខណៈពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន