no-alternative title

ការប្រើប្រាស់មុខងារ Dark Mode និង Super Slow-Motion នៅលើ Mate 30 Pro នឹងកាន់តែឡូយបន្ទាប់ពីរការ Update

Huawei Mate 30 Pro គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើនដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងពេលនេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការបន្តនូវការអាប់ដេតរបស់ខ្លួនជាប្រចាំផងដែរ។ នៅក្នុងការអាប់ដេតចុងក្រោយបំផុតនេះនាំយកនូវការពង្រឹងទៅលើប្រសិទ្ធិភាពថ្មីនៃប្រព័ន្ធកាមេរ៉ារួមទាំងការដោះស្រាយទៅលើផ្នែកសំខាន់ៗដូចជា Dark Mode និង Super Slow-Motion វីដេអូផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការអាប់ដេតនេះគឺមានការពង្រឹងទៅលើ EMUI 10 ជាមួយនឹងស្ទាយ៍ថ្មីជាច្រើនទៅលើការចាក់សោរនៅលើអេក្រង់ដែលពេលនេះអាចប្រើប្រាស់បានហើយ។ សម្រាប់ Dark Mode ក៏មានការជួសជុលផងដែរដែលមានន័យថា វាអាចដំណើរការបាននៅលើកម្មវិធីជាច្រើននៅលើស្មាតហ្វូននេះ។ វាក៏មានមុខងារ AOD ថ្មី និងការជួសជុលទៅលើ Bluetooth សម្រាប់ស្មាតហ្វូន Huawei Mate 30 Pro នេះក្នុងការតភ្ជាប់ទៅលើរថយន្តនោះ។ នៅក្នុងការអាប់ដេត និងព័ត៌មាននេះគឺថា LZPlay ក៏ធ្វើការនៅលើរឿងនេះសម្រាប់ស្មាតហ្វូន Huawei Mate 30 Pro ផងដែរ។ សម្រាប់អនាគតរបស់ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតក្រុមហ៊ុនបច្ចេកវិទ្យា Huawei នេះគឺកំពុងតែត្រូវដោះស្រាយទៅលើបញ្ហាជាច្រើនដើម្បីអោយស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។

នៅដើមសប្តាហ៍នេះ ស្មាតហ្វូននេះ គឺបានដាក់លក់នៅក្នុងប្រទេសម៉ាឡេស៊ី ហើយពេលនេះវាក៏បង្ហាញខ្លួននៅក្នុងប្រទេសរ៉ូម៉ានីផងដែរ។ ការខិតខំរបស់ក្រុមហ៊ុន Huawei នៅពេលនេះគឺធ្វើយ៉ាងណាអោយស្មាតហ្វូន Huawei Mate 30 series ទទួលបានជោគជ័យ និងមិនមានបញ្ហាក្នុងការប្រើប្រាស់សម្រាប់ទីផ្សារនៅក្រៅពីប្រទេសចិន។ នេះគឺជារឿងដែលគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុននេះ ហើយយើងនឹងមើលឃើញនូវអ្វីដែលកាន់តែអស្ចារ្យបន្ថែមទៀតនាពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន