no-alternative title

ព័ត៌មានថ្មី៖ Huawei អាចនឹងទទួលបាននូវអាជ្ញាប័ណ្ណក្នុងការប្រើប្រាស់នូវសេវាកម្ម Google Play ឡើងវិញនាពេលឆាប់ៗនេះ

ឆាប់ៗនេះ ក្រុមហ៊ុន Huawei អាចនឹងទទួលបាននូវការផ្គត់ផ្គង់មួយចំនួនពីសហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Times នៅសប្តាហ៍នេះ។ ដូចអ្វីដែលអ្នកបានដឹងហើយនោះ ក្រុមហ៊ុន Huawei គឺស្ថិតនៅក្នុងបញ្ជី Entity List ពីក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សម្រាប់ហេតុផលសុវត្ថិភាព។ ការហាមប្រាមនេះ គឺបានធ្វើការរាំងស្ទះក្រុមហ៊ុន Huawei ពីការទទួលបាននូវអាជ្ញាបណ្ណពីសេវាកម្ម Google Play Services សម្រាប់ Android ជាមួយនឹងកម្មវិធី Google apps ដូចជា Play Store, Maps, Search, Gmail និង YouTube ជាដើម។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែងថ្មីៗនេះ វត្តមានរបស់ស្មាតហ្វូន Mate 30 series របស់ក្រុមហ៊ុន Huawei គឺបានប្រើប្រាស់នូវ AOSP open-source version របស់ Android ជាមួយនឹង App Gallery របស់ក្រុមហ៊ុន Huawei ខ្លួនឯងផ្ទាល់តែម្តង ហើយក្រុមហ៊ុនចិនមួយនេះ បានធ្វើការព្យាករណ៍ថា ខ្លួននឹងអាចធ្វើការនាំចេញស្មាតហ្វូនបានច្រើនជាង 300 លានគ្រឿងច្រើនជាងក្រុមហ៊ុន Samsung និង Apple នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលធំបំផុតនៅក្នុងពិភពលោកនៅចុងឆ្នាំនេះ។ ប៉ុន្តែប្រសិនបើគ្មាន Google Play របស់ Android សម្រាប់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆ្នាំនេះ ការលក់នៅក្រៅប្រទេសចិន គឺអាចនឹងមានការរងគ្រោះ។

សម្រាប់ឆមាសទី 1 ឆ្នាំ 2019 នេះ ក្រុមហ៊ុននេះ គឺមានការនាំចេញស្មាតហ្វូនបានចំនួន 118 លានគ្រឿង ខណៈបេលដែលវាមានការកើនឡើង 24% បើធៀបជាមួយនឹងឆមាសទី 1 នៅឆ្នាំ 2018 នេះ ហើយក្រុមហ៊ុន Huawei គឺស្ថិតនៅពីក្រោយក្រុមហ៊ុន Samsung និង Apple នៅចុងឆ្នាំនេះ។ នេះគឺជាអ្វីដែលបានបញ្ចប់នៅក្នុងឆ្នាំ 2018។ ខណៈពេលដែលក្រុមហ៊ុននេះយកឈ្នះក្រុមហ៊ុន Apple សម្រាប់រយៈពេល 6 ខែដំបូងនៅក្នុងឆ្នាំ 2019 នេះ ក្រុមហ៊ុនផលិត iPhone នេះ នឹងមានការលក់ខ្លាំងជាមួយនឹងវត្តមានរបស់ iPhone 11។ 

ក្រុមហ៊ុន Huawei នឹងបន្តក្នុងការបង្ហាញនូវកំណើនដ៏អស្ចារ្យរបស់ខ្លួននៅក្នុងប្រទេស ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់អោយក្រុមហ៊ុនបច្ចេកវិទ្យានេះឡើងផុតពីចំណាត់ថ្នាក់លេខរៀងទី 3 នោះទេ។ ជាមួយគ្នានេះ សារព័ត៌មាន New York Times បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងកាលពីសប្តាហ៍មុននេះ លោកប្រធានាធិបតី Donald Trump បានបញ្ជាទៅកាន់មន្ត្រីជាច្រើនរបស់ខ្លួនក្នុងការអនុញ្ញាតអោយក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ផ្តល់នូវភ្លើងខៀវក្នុងការនាំចេញនូវផលិតផលទៅកាន់ក្រុមហ៊ុន Huawei ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន