no-alternative title

iFixit៖ បន្ទះឈីប Apple U1 របស់ iPhone 11 Series គឺធ្វើការអភិវឌ្ឍឡើងចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង

បន្ទាប់ពីការបំបែកចេញដោយ iFixit មានការបញ្ជាក់ថា បន្ទះឈីប U1 នៅលើស្មាតហ្វូន iPhone 11 Series គឺមានការឌីស្សាញឡើងដោយឯករាជ្យចេញពីក្រុមហ៊ុន Apple ផ្ទាល់តែម្តង។ ការប៉ាន់ស្មាននេះគឺថា បន្ទះឈីប Apple U1 ប្រើប្រាស់នូវឈីប Decawave ultra-wideband DW1000។ សម្រាប់ឈីប DW1000 នេះ មានមុខងារជាច្រើនដែលស្រដៀងគ្នាទៅនឹង Apple U1 ហើយវាផ្តល់នូវភាពត្រឹមត្រូវដល់ទៅ 10cm ។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ បន្ទះឈីប Apple U1 នេះ គឺមានលក្ខណៈខុសប្លែកពី DW1000។ ទោះជាយ៉ាងណាក៏ដោយនោះ សម្រាប់ឈីបទាំងពីរនេះ ប្រើប្រាស់នូវស្តង់ដារដូចគ្នា ដូច្នេះសម្រាប់បន្ទះឈីប U1 នេះ អាចធ្វើការជាមួយនឹងឧបករណ៍ដែលប្រើប្រាស់នូវឈីប Decawave បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Apple គឺមានបន្ទះឈីបជាច្រើននៅក្នុងស៊េរីត្រកូល A, M, W, H, T និង S។ ទោះជាយ៉ាងណាក៏ដោយនោះ U1 គឺជាបន្ទះឈីបដំបូងបំផុតនៅក្នុងត្រកូល U Series នេះ។ បើទោះបីជា Apple U1 គឺអនុលោមជាមួយនឹងស្តង់ដារ Ultra-Wide Band (UWB) នោះ វាគឺស្រដៀងគ្នាទៅនឹងបន្ទះឈីបជាច្រើនទៀតនៅលើឧបករណ៍ផ្សេងជាច្រើននោះ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏មិនស្ថិតនៅក្នុងសមាជិកនៃគ្រួសារ UWB Alliance ។

បន្ទះឈីបនេះប្រើប្រាស់នូវបច្ចេកវិទ្យា ultra-wideband technology ហើយវាមានការធានាថា ឧបករណ៍ជាច្រើនរបស់ក្រុមហ៊ុន Apple ដែលប្រើប្រាស់ជាមួយនឹងបន្ទះឈីបនេះ អាចធ្វើការរកគ្នាឃើញ។ ជាមួយនឹងបន្ទះឈីប U1 និង iOS 13 នៅពេលដែលអ្នកប្រើប្រាស់នូវ airdrop អ្នកគ្រាន់តែចង្អុល iPhones របស់អ្នកទៅកាន់ iPhone របស់អ្នកដទៃជាការស្រេច ដូចនេះប្រព័ន្ធនេះ អាចធ្វើការផ្តល់អាទិភាពអោយគ្នាបានហើយវាអនុញ្ញាត្តអោយអ្នកអាចធ្វើការចែករំលែកនូវ Files នេះ បានលឿនជាងមុនថែមទៀត។ ជាក់ស្តែងនេះ គឺគ្រាន់តែជារឿងមួយនៅក្នុងករណីជាច្រើនប៉ុណ្ណោះ ហើយកម្មវិធីជាច្រើនទៀត គឺមិនទាន់ធ្វើការអភិវឌ្ឍនៅឡើយទេ។ ឧទាហរណ៍ ក្រុមហ៊ុន Apple នៅមិនទាន់បញ្ចេញនូវសេវាកម្ម Apple Tag សម្រាប់ការពារសុវត្ថិភាពខ្ពស់ជាងមុននៅឡើយទេ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន