no-alternative title

Nokia 9 Pureview អាចនឹងអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 10 ឆាប់ៗនេះ

យោងតាមព័ត៌មានចុងក្រោយនេះ បានបង្ហាញថា ក្រុមហ៊ុន HMD Global បានត្រៀមធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 10 សម្រាប់ស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពីបានបញ្ចេញនូវផែនទី Android 10 Road map សម្រាប់ការអាប់ដេតទៅលើស្មាតហ្វូនជំនាន់ថ្មៗរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុននេះ បានធ្វើការអាប់ដេតទៅកាន់ Android 10 Update នៅលើស្មាតហ្វូន Nokia 8.1 ហើយវាក៏ត្រៀមធ្វើការអាប់ដេតទៅកាន់ស្មាតហ្វូនជាច្រើនទៀតផងដែរ។ ស្មាតហ្វូន Nokia មួយទៀតដែលនឹងធ្វើការអាប់ដេតប្រហែលជាស្មាតហ្វូន flagship Nokia 9 Pureview។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលយើងនៅមិនទាន់ទទួលបាននូវការបញ្ជាក់ជាផ្លូវការសម្រាប់ការអាប់ដេតទៅលើស្មាតហ្វូន Android 10 នេះ ស្មាតហ្វូន Nokia 9 Pureview ក៏ប្រទះឃើញនៅលើ Geekbench ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 ផងដែរ។ គួររំលឹកឡើងវិញ ស្មាតហ្វូន Nokia 9 គឺជាស្មាតហ្វូនមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ដែលភ្ជាប់ជាមួយនឹង Android One ដែលមានការតម្លើងមកជាស្រេចនូវ Android 9 Pie នោះ។

នៅក្នុងរបាយការណ៍មួយចេញពី Counterpoint Research បានទម្លាយថា ស្មាតហ្វូនជាច្រើនរហូតដល់ទៅ 96% របស់ក្រុមហ៊ុន HMD គឺមានការអាប់ដេតទៅកាន់ Android 9 Pie ហើយក្រុមហ៊ុននឹងធ្វើការអាប់ដេតទៅកាន់ Android 10 នៅឆ្នាំក្រោយនេះ។ ក្រៅពីស្មាតហ្វូន Nokia 8.1 ដែលទទួលបាននូវការអាប់ដេតទៅកាន់ Android 10 ហើយនោះ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់ថា ស្មាតហ្វូន Nokia 9 Pureview និង Nokia 7.1 ក៏នឹងធ្វើការអាប់ដេតទៅកាន់ Android 10 នៅក្នុងត្រីមាសទី 4 នៅឆ្នាំ 2019 នេះ។ ស្មាតហ្វូន 9 Pureview នេះប្រហែលជាបានធ្វើការតេស្តរួចហើយនៅលើស្មាតហ្វូន Geekbench ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន