no-alternative title

រូបភាពថ្មីរបស់ Redmi K30 ត្រូវបានគេទម្លាយចេញ បង្ហាញថា ស្មាតហ្ចូននេះ មានអេក្រង់មានរន្ធភ្លោះ និងភ្ជាប់នូវបច្ចេកវិទ្យា Dual 5G

Redmi ម៉ាកយីហោបងប្អូនជាមួយនិងក្រុមហ៊ុន Xiaomi បានបង្ហើបថា ស្មាតហ្វូន Redmi K30 នឹងក្លាយជាស្មាតហ្វូន 5G ដំបូងបំផុតរបស់ខ្លួន ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធស្មាតហ្វូន Redmi 8 និង 8A នេះ ក្រុមហ៊ុន Redmi ក៏បានបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូន K30 ជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិសំខាន់ៗជាច្រើនផងដែរ។

Redmi K30 គឺជាស្មាតហ្វូនដែលគួរអោយចាប់អារម្មណ៍ខ្លាំងដោយសារតែរូបភាពថ្មីនេះ មានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងភ្ជាប់ជាមួយនឹង dual 5G ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានអេក្រង់ដែលមានរន្ធភ្លោះថែមទៀត។ រូបភាពមួយមានការបង្ហាញថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះខាងមុខ។ ក្រុមហ៊ុននេះ ក៏ទទួលបាននូវប៉ាតង់ក្នុងការឌីស្សាញទៅលើអេក្រង់ដែលមានរន្ធភ្លោះនៅលើអេក្រង់។ នេះប្រហែលជាសម្រាប់ការឌីស្សាញនៅលើស្មាតហ្វូននេះហើយ។ ការប្រើប្រាស់នូវការឌីស្សាញអេក្រង់ភ្លោះនៅលើអេក្រង់នេះគឺធ្លាប់បាន Samsung ប្រើប្រាស់នៅលើអេក្រង់ OLED របស់ខ្លួនហើយ ប៉ុន្តែ Xiaomi ប្រហែលជាប្រើប្រាស់វានៅលើស្មាតហ្វូន K30 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ស្មាតហ្វូន K30 នេះ មានការឌីស្សាញជាមួយនឹងអេក្រង់ AMOLED ដូចនេះក្រុមហ៊ុន Xiaomi នេះប្រហែលជាមិនប្រើប្រាស់នូវអេក្រង់ LCD នោះទេ បន្ថែមពីនេះទៀត ស្មាតហ្វូន Redmi K30 នេះ ត្រូវបានគេដឹងថា គឺមានភ្ជាប់ជាមួយនឹងស្តង់ដារ non-standalone (NSA) និង standalone (SA) modes សម្រាប់ប្រភេទ 5G ។ សម្រាប់ស្តង់ដារ Non-standalone (NSA) និង standalone (SA) គឺជាផ្លូវសម្រាប់បច្ចេកវិទ្យា 5G ដែលក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មជាច្រើនធ្វើការផ្លាស់ប្តូរពី 4G ទៅកាន់បច្ចេកវិទ្យាស្មាតហ្វូនជំនាន់បន្ទាប់។ សម្រាប់ 5G networks នេះគឺត្រូវបានដាក់ពង្រាយដោយ NSA ដែលផ្តោតទៅលើការពង្រឹងទៅលើ broadband របស់ទូរស័ព្ទដើម្បីពង្រឹងទៅលើ data-bandwidth និង connectivity ដែលអាចទុកចិត្តបាន។ ដូចនេះ សម្រាប់ក្រុមហ៊ុនផ្តល់នូវសេវាកម្មជាច្រើនអាចនឹងធ្វើការផ្តល់នូវល្បឿន 5G ជាមួយនឹងការចាប់ផ្តើមនូវ NSA បាន។

Redmi K30 គឺជាស្មាតហ្វូនជំនាន់បន្ទាប់របស់ស្មាតហ្វូន Redmi K20 ប៉ុន្តែវាមើលទៅមិនស្រដៀងគ្នាទៅនឹងស្មាតហ្វូន K20 នោះបើធៀបជាមួយនឹងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុន Redmi ប្រហែលជាប្រើប្រាស់ជាថ្មីទៅលើការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប៉ុន្តែវាក៏មានការកែប្រែបន្តិចបន្តួចផងដែរ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ាខាងក្រោយដ៏ខ្លាំងក្លា និងថាមពលថ្មធំថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន