no-alternative title

ថ្ងៃនេះ Nubia Z20 ដែលជាស្មាតហ្វូនមានអេក្រង់ភ្លោះ មុខ និង ក្រោយ ចាប់ផ្តើមមានលក់នៅលើទីផ្សារជាសកលហើយ!

Nubia Z20 គឺជាស្មាតហ្វូនស៊េរីថ្មីដែលមានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនជាច្រើនដែលមាននៅលើទីផ្សារ ប៉ុន្តែលក្ខណៈពិសេសរបស់ស្មាតហ្វូននេះ គឺថាវាមានអេក្រង់ភ្លោះ។ ក្រុមហ៊ុន Nubia បានបង្ហាញស្មាតហ្វូននេះជាផ្លូវការរួចហើយ ប៉ុន្តែស្មាតហ្វូននេះ នៅមិនទាន់ដាក់លក់នៅឡើយទេ។ អតិថិជនជាច្រើនអាចរកទិញស្មាតហ្វូននេះ បានចាប់ពីថ្ងៃទី 14 ខែតុលានេះនៅក្នុងទីផ្សារជាច្រើនរបស់ពិភពលោក ដែលក្នុងនោះមានដូចជាអាមេរិកខាងជើង ផ្នែកជាច្រើននៅអ៊ឺរ៉ុប អាស៊ី និងអូស្រា្តលី។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូន Nubia Z20

ស្មាតហ្វូន Nubia Z20 នេះ មានអេក្រង់ទំហំ 6.52-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ full HD+ 1080x2340 pixels និង aspect ratio 19.5:9។ សម្រាប់អេក្រង់ទីពីរគឺមានទំហំ 5.1-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់ HD+ 720 x 1520 pixels និង 331 ppi pixel ។ អេក្រង់ទីពីរនេះគឺជា USP ដែលមានមុខងារក្នុងការដំណើរការជាកាមេរ៉ា Viewfinder ទៅលើ AOD ។ អ្នកប្រើប្រាស់ជាច្រើនអាចធ្វើការផ្លាស់ប្តូររវាងអេក្រង់ខាងមុខ និងខាងក្រោយបានគ្រប់ពេលខណៈពេលដែលចុចនៅលើ apps នោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប octa-core 2.96 GHz Snapdragon 855 SoC ជាមួយនឹងរ៉េមទំហំ 8GB-12GB។

Nubia Z20 ប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ សម្រាប់កាមេរ៉ាគោលរបស់វាគឺមានទំហំ 48-megapixel sensor ភ្ជាប់ជាមួយនឹងមុខងារ OIS និង 16-megapixel ultra-wide lens និង 8-megapixel telephoto lens ជាមួយនឹងមុខងារ 3X optical zoom ។ សម្រាប់អេក្រង់ទីពីរនេះគឺលុបចោលនូវការប្រើប្រាស់កាមេរ៉ាផុសឡើង ឬអេក្រង់ Punch-Hole នោះ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,000mAh ជាមួយនឹងបច្ចេកវិទ្យា 27W Quick Charge 4.0 និងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie និង Nubia UI 7 ថែមទៀត។ សម្រាប់ការតភ្ជាប់ទំនាក់ទំនងរបស់ស្មាតហ្វូននេះគឺ dual-SIM NanoSIM cards ជាមួយនឹង LTE, Wi-Fi 802.11 a/b/g/n/ac, USB Type-C និង GPS ។ ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃភ្លោះនៅសងខាងថែមទៀត។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់របស់ស្មាតហ្វូន Nubia Z20

នៅថ្ងៃនេះស្មាតហ្វូន Nubia Z20 នេះ អាចរកទិញបាននៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អ៊ឺរ៉ុប ម៉ាកាវ ហុងកុង អ៊ីស្រាអែល ជប៉ុន សិង្ហបុរី តៃវ៉ាន់ ឥណ្ឌូនេស៊ី និងអូស្រា្តលី។ ស្មាតហ្វូននេះមានពីរពណ៌គឺពណ៌ Diamond Black និង Twilight Blue ។ ស្មាតហ្វូននេះមានតម្លៃ $549 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន