no-alternative title

នាយកប្រតិបត្តិ John Legere បានប្រកាសចេញអំពីការដាក់លក់ជាផ្លូវការរបស់ស្មាតហ្វូន Pixel 4 និង Pixel 4 XL

នៅសល់រយៈពេលមិនដលប៉ុន្មានម៉ោងទៀតនោះទេ ក្រុមហ៊ុន Google នឹងធ្វើការបង្ហាញវត្តមានជាផ្លូវការរបស់ស្មាតហ្វូន Pixel 4 និង Pixel 4 XL ហើយ ពេលនេះ CEO របស់ក្រុមហ៊ុន T-Mobile លោក John Legere បញ្ជាក់ថា ស្មាតហ្វូនទាំងពីរនេះនឹងអាចរកទិញបានតាមរយៈក្រុមហ៊ុនចែកចាយ Magenta។ នៅក្នុងការនិយាយនៅលើ Instagram នេះ លោក Legere ក៏ធ្វើការបង្ហោះរូបភាពរបស់គាត់កំពុងចម្អិននំខណៈពេលដែលក្បែរគាត់នេះគឺមានប្រអប់លក់រាយរបស់ស្មាតហ្វូន Clearly White Pixel 4 និង Pixel 4 XL។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នាយកប្រតិបត្តិរូបនេះ មិនទាន់ធ្វើការបញ្ជាក់អំពីការដាក់លក់នៅពេលណានោះទេ ប៉ុន្តែគាត់បានបង្ហើបថា ក្រុមហ៊ុន T-Mobile នឹងប្រើប្រាស់នូវ ‘Google’ hashtag និងសួរទៅកាន់ទៅកាន់ Followers របស់គាត់ថាមានឃើញប្រអប់អីនៅក្បែនោះទេ។ យោងទៅតាម T-Mobile នេះ ស្មាតហ្វូនត្រកូល Pixel 4 series នេះ ត្រូវគេរំពឹងថា នឹងអាចរកទិញបាននៅលើ Sprint និង Verizon បន្ទាប់ពីក្រុមហ៊ុន Google ធ្វើការសហការតាំងពីស្មាតហ្វូន Pixel ដំបូងនៅក្នុងឆ្នាំ 2016 ម្ល៉េះ។

យើងបញ្ជាក់កាលពីខែនេះថា ស្មាតហ្វូន Pixel 4 នឹងបង្ហាញខ្លួននៅលើ AT&T ដូចទៅតាមគម្រោងដែលបានគ្រោងទុក ហើយនេះគឺជាលើកដំបូងដែលស្មាតហ្វូនរបស់ Google នេះអាចរកទិញបាននៅតាមហាងចែកចាយធំៗទាំងអស់នៅពេលដែលវាដាក់លក់នោះ។

ស្មាតហ្វូន Google Pixel 4 និង Pixel 4 XL ត្រូវគេរំពឹងថា នឹងដាក់លក់នៅក្នុងតម្លៃ $899  និង $999 ហើយវានឹងដាក់លក់នៅចុងខែនេះ។ ស្មាតហ្វូន Flagships នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855  របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ។ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាភ្លោះ និងអេក្រង់  90Hz ថែមទៀត៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន