no-alternative title

ស្មាតហ្វូនដែលអាចបត់បាន Samsung Galaxy Fold នឹងដាក់លក់សារជាថ្មីនៅក្នុងប្រទេសកូរ៉េ និងបន្តទៅជប៉ុន និងចិន

នៅពេលនេះ Samsung Galaxy Fold ស្មាតហ្វូនដែលអាចបត់បាន គឺចាប់ផ្តើមការដាក់លក់ជាលើកទី 3 ហើយនៅក្នុងទីផ្សារនៃប្រទេសកូរ៉េ។ ក្រុមហ៊ុន Samsung ក៏ចាប់ផ្តើមទទលនូវការបញ្ជាទិញស្មាតហ្វូននេះនៅលើ Homepages របស់ខ្លួន និង e-commerce ជាច្រើនទៀតដូចជា 11st, eBay និង Coupang ចាប់ពីម៉ោង 12 យប់នៅថ្ងៃអាទិត្យនេះ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ។ សម្រាប់ចំនួននៃការលក់ជាលើកទី 3 នេះគឺមិនទាន់បានទម្លាយនៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះនឹងមានចំនួន 10000 គ្រឿង។ តាមការព្យាករណ៍នៅលើទីផ្សារនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺលក់ស្មាតហ្វូន Galaxy Folds នេះបានប្រហែលជា 20,000 គ្រឿងហើយសម្រាប់ទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះគិតត្រឹមការដាក់លក់លើកទី 1 និងលើកទី 2 នៅក្នុងខែកញ្ញានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះគឺមានតម្លៃ 2.39 លានវ៉ុន ($2020) ហើយវាលក់ដាច់អស់រលីងនៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះសម្រាប់ការលក់ទាំងពីរលើកនេះ។ សម្រាប់ការលក់លើកទី 3 នេះគឺមានចំនួនកំណត់ផងដែរ។ ប្រភពនៅក្នុងឧស្សាហកម្មនេះនិយាយថា Samsung កំពុងតែទទួលនូវផលចំណេញដោយសារតែតម្លៃរបស់ស្មាតហ្វូននេះ។ ដោយសារតែការលក់មានចំនួនកំណត់នោះ តម្លៃរបស់ស្មាតហ្វូននេះមានការកើនឡើងមិនធម្មតានោះទេ។ ការព្យាករណ៍បញ្ជាក់ថា Samsung Display គឺត្រៀមការផលិតនូវអេក្រង់ AMOLED ដែលអាចបត់បានចំនួន 100,000 បន្ទះសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះរួមទាំងអេក្រង់សម្រាប់ការពារនៅពេលដែលមានការផ្លាស់ប្តូរអេក្រង់ថ្មីផងដែរ។

បន្ទាប់ពីការលក់អស់រលីងមិនត្រឹមតែនៅក្នុងប្រទេសកូរ៉េនោះទេ ប៉ុន្តែវាក៏លក់អស់រលីងនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី និងបារាំង Samsung ក៏មានគម្រោងក្នុងការដាក់លក់ស្មាតហ្វូននេះនៅក្នុងទីផ្សារជាច្រើនទៀតដូចជាជប៉ុន ប៉ូឡូញ ម៉ិចស៊ីកូ និងនូវែលសាឡង់នៅចុងខែនេះផងដែរ។ សម្រាប់ទីផ្សាររបស់ប្រទេសជប៉ុន ស្មាតហ្វូនដែលអាចបត់បាន Galaxy Fold នេះ នឹងមមិនមានឡូហ្គោ Samsung នៅពេលដែលវាបត់នោះទេ ហើយយុទ្ធសាស្រ្តបន្តរបស់ក្រុមហ៊ុន Samsung គឺការពង្រីកទីផ្សារទៅកាន់អាមេរិកដើម្បីប្រកួតជាមួយនឹង Apple ។

ការដាក់លក់នៅក្នុងប្រទេសជប៉ុនរបស់ស្មាតហ្វូន Galaxy Fold នេះនឹងចាប់ផ្តើមនៅថ្ងៃទី 25 ខែតុលាខាងមុខនេះ។ ក្រុមហ៊ុន Samsung  នឹងធ្វើការពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទីផ្សាររបស់ប្រទេសចិនសារជាថ្មីជាមួយនឹវត្តមានរបស់ស្មាតហ្វូន Galaxy Fold នេះនៅថ្ងៃទី 1 ខែវិច្ឆិកាខាងមុខនេះដែលនឹងធ្វើការប្រកួតប្រជែងជាមួយនឹងMate X របស់ Huawei ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន