no-alternative title

DxOMark បានបង្ហាញថា OnePlus 7 Pro ឈរលេខរៀងទី 5 នៃកំពូលកាមេរ៉ាស្មាតហ្វូន ដោយមានពិន្ទុដល់ទៅ 114

DxOMark គឺជាវេទិកាដ៏ពេញនិយមសម្រាប់ធ្វើការតេស្តទៅលើសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូន។ កាលពីដើមឆ្នាំនេះ វេទិកានេះបានធ្វើការតេស្តទៅលើស្មាតហ្វូន OnePlus 7 Pro ហើយមានពិន្ទុត្រឹមតែ 111 ប៉ុណ្ណោះ។ ថ្មីៗនេះ វាក៏ធ្វើការអាប់ដេតទៅលើពិន្ទុរបស់ស្មាតហ្វូន OnePlus 7 Pro ពី 111 ពិន្ទុទៅ 114 ពិន្ទុ។ តាមការបញ្ជាក់របស់ស្ថាប័ននេះ បន្ទាប់ពីការប្រើប្រាស់នូវកាមេរ៉ា “wide-angle” និងការដាក់ពិន្ទុសម្រាប់ការថតនៅពេលយប់ “night photography” ពិន្ទុនៃកាមេរ៉ានេះក៏មានការកើនឡើងផងដែរ។ ស្មាតហ្វូននេះពេលនេះជាប់ចំណាត់ថ្នាក់លេខរៀងទី 5។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្ថាប័ននេះ បាននិយាយថា “នៅក្នុងខែកញ្ញា ឆ្នាំ 2019 នេះ យើងធ្វើាករអាប់ដេតទៅលើការតេស្តទៅលើប្រូតូកូលនៃ DXOMARK Mobile ទៅលើសមត្ថភាពនៃកាមេរ៉ា ultra-wide-angle ហើយយើងក៏ធ្វើការកែប្រែទៅលើ protocol DXOMARK Camera នេះ យើងក៏ធ្វើការតេស្តទៅលើការថតរូបភាពនៅទីងងឹត និងការបង្កើតនូវពិន្ទុសម្រាប់ការថតនៅពេលយប់ជាមួយនឹងពិន្ទុប្រើប្រាស់នូវ Flash ផងដែរ។

យើងបានធ្វើការតេស្តសារជាថ្មីទៅលើស្មាតហ្វូននេះជាមួយនឹងការប្រើប្រាស់នូវប្រូតូកូល Wide និង Night ហើយក៏ធ្វើការអាប់ដេតទៅលើពិន្ទុនៅក្នុងការ Review នេះផងដែរ ប៉ុន្តែយើងមិនធ្វើការផ្លាស់ប្តូរទៅលើអត្ថបទដើមនោះទេ។ សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់អត្ថបទនេះ និងមើលទៅលើប្រូតូកូលនៃការធ្វើតេស្ត៍...”

ស្មាតហ្វូនស៊េរីថ្មី OnePlus 7 Proនេះនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាគោល 48MP Sony IMX586 Quad-Bayer ដែលមានប្រើប្រាស់នូវបច្ចេកវិទ្យា 4-in-1។ សម្រាប់កម្រិតភាពច្បាស់របស់រូបភាពនេះគឺមានទំហំ 12 MP (4000×3000 pixels) ។ វាមានការពង្រឹងទៅលើពណ៌ ភាពលម្អិត និង dynamic range ផងដែរ។ សម្រាប់កាមេរ៉ា ultra-wide-angle lens គឺមានទំហំ 16MP និង telephoto lens 8MP ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន