no-alternative title

បែកធ្លាយវីដេអូថ្មីមួយបង្ហាញថា ស្មាតហ្វូន Huawei Mate X គឺមានប៊ូតុងអាចចុចអោយបើកអេក្រង់បាន!

ស្មាតហ្វូនដែលអាចបត់បាន Huawei Mate X បានបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងខែកុម្ភៈជាមួយនឹងគម្រោងក្នុងការដាក់លក់តាមក្រោយ។ ដល់ពេលនេះ គឺមានរយៈពេល 8 ខែហើយ ស្មាតហ្វូននេះនៅមិនទាន់ដាក់លក់នៅឡើយទេ ហើយវាមានការពន្យារពេលនៃការដាក់លក់នេះជាបន្តបន្ទាប់ផងដែរ។ នៅក្នុងរយៈពេលនេះ ក្រុមហ៊ុន Huawei បានធ្វើការឌីស្សាញសារជាថ្មីទៅលើស្មាតហ្វូនដែលអាចបត់បាននេះជាមួយនឹងការពង្រឹងទៅលើភាពរឹងមាំរបស់វា។ នៅក្នុងវីដេអូនេះពេលនេះមានការទម្លាយអំពីការផ្លាស់ប្តូរមួយនៅក្នុងចំណោមការផ្លាស់ប្តូរថ្មីៗជាច្រើននៅក្នុងការឌីស្សាញនេះ។

ស្មាតហ្វូន Mate X មានការឌីស្សាញជាមួយនឹងការចុចបត់នៅខាងក្រៅដែលមានន័យថា អ្នកអាចធ្វើការបត់ស្មាតហ្វូននេះទៅខាងក្រោយដោយប្រើប្រាស់នៅក្នុងទម្រង់ជា Phone Mode ឬបត់មកមុខសម្រាប់ប្រើប្រាស់ជា Tablet Mode។ ការឌីស្សាញបែបនេះគឺវាមិនចាំបាច់ប្រើប្រា់សនូវអេក្រង់ទី 2 នោះទេនៅពេលដែលវាបត់នោះ ហើយវាខុសប្លែកពីស្មាតហ្វូន Samsung Galaxy Fold ដែលមានអេក្រង់ទី 2 នៅខាងក្រៅ និងអេក្រង់មួយទៀតនៅខាងក្នុង។ គុណវិបត្តិនោះ គឺថាអេក្រង់នេះ បើកជានិច្ច។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្អែកទៅលើវីដេអូនេះ ស្មាតហ្វូន Mate X ពេលនេះមានភ្ជាប់ជាមួយនឹងប៊ូតុង 1 ដែលមានសមត្ថភាពក្នុងការចុចបើកទៅលើអេក្រង់ប្រសិនបើអ្នកចង់ប្រើប្រាស់ជាទម្រង់ Tablet Mode នោះ។ នៅពេលដែលអ្នកបត់អេក្រង់ជាទម្រង់ Phone Mode ផ្នែកដែលបត់នៃអេក្រង់នេះគឺត្រូវបានចាក់សោរ។ ដូចនេះការបើកអេក្រង់ទៅកាន់ Tablet Mode គឺគ្រាន់តែចុចនៅលើប៊ូតុងក្រហមតែប៉ុណ្ណោះ។ ស្មាតហ្វូនស៊េរីថ្មី Huawei Mate X នេះត្រូវគេរំពឹងថា នឹងដាក់លក់នៅចុងខែនេះនៅខែតុលា។ អេក្រង់ដែលអាចបត់បានរបស់ស្មាតហ្វូននេះ គឺមានទំហំ 8-inches ជាមួយនឹងកម្រិតភាពច្បាស់ 2480x2200។ នៅពេលដែលបត់នោះ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.6-inches ជាមួយនឹងកម្រិតភាពច្បាស់ 2480x1148 ខណៈពេលដែលអេក្រង់មួយទៀតគឺមានទំហំ 6.38-inches ជាមួយនឹងកម្រិតភាពច្បាស់ 2480 x 892 ។ ស្មាតហ្វូននេះមានកាមេរ៉ា ៣ គ្រាប់ខាងក្រោយ បន្ទះឈីប Kirin 990 processor រ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 512GB ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន