no-alternative title

ស្មាតហ្វូន 5G ជាច្រើនរបស់ក្រុមហ៊ុន vivo និង oppo ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញខ្លួនកាន់តែច្រើនក្នុងពេលឆាប់ៗនេះ!

5G នឹងក្លាយជាប្រធានបទដ៏ធំបំផុតនៅឆ្នាំក្រោយនេះ ហើយយើងក៏បានឃើញនូវវត្តមាននៃស្មាតហ្វូន 5G ជាច្រើនម៉ូឌែលបង្ហាញខ្លួននៅលើទីផ្សារនៅថ្ងៃនេះផងដែរ។ មានរឿងជាច្រើនដែលមានការកើនឡើងកម្តៅខ្លាំងនៅក្នុងរយៈពេលប៉ុន្មានខែនេះ ហើយក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន ត្រូវបានគេរំពឹងថា នឹងបញ្ចេញនូវស្មាតហ្វូន 5G របស់ខ្លួនដែលជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលនៅដើមឆ្នាំ 2020 នេះ។ ក្រុមហ៊ុន oppo និង vivo អាចនឹងចូលរួមនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យា 5G នេះ កាន់តែឆាប់ជាងនេះ ខណៈពេលដែលពេលនេះ ក្រុមហ៊ុនកំពុងតែធ្វើការពន្លឿនទៅលើការអភិវឌ្ឍទៅលើស្មាតហ្វូនជាច្រើនម៉ូឌែលនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយរបស់ Digitimes បញ្ជាក់ថាក្រុមហ៊ុន oppo និង vivo គ្រោងនឹងបញ្ចេញនូវស្មាតហ្វូន 5G របស់ខ្លួននៅចុងឆ្នាំ 2019 នេះ ឬនៅដើមឆ្នាំ 2020 នេះដែលមានរយៈពេល 2 ទៅ 3 ខែទៀតប៉ុណ្ណោះ។ ក្រុមហ៊ុនទាំងពីរនេះ មានឱកាសច្រើនក្នុងការយកឈ្នះទៅលើក្រុមហ៊ុនជាច្រើនដូចជា Realme និង Honor ដែលត្រូវបានគេនិយាយថា នឹងប្រកាសស្មាតហ្វូន 5G ជាច្រើនរបស់ខ្លួននៅចុងឆ្នាំនេះ។ ជាក់ស្តែង ក្រុមហ៊ុន Realme បានប្រកាសថា ខ្លួននឹងក្លាយជាម៉ាកយីហោដំបូងបំផុតដែលនឹងបញ្ចេញនូវស្មាតហ្វូនដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G របស់ Qualcomm ។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន  MediaTek នេះ ត្រូវគេនិយាយថា នឹងចាប់ផ្តើមធ្វើការនាំចេញទៅលើបន្ទះឈីប 5G SoCរបស់ខ្លួននៅក្នុងត្រីមាសទី 4 ឆ្នាំ 2019 នេះ។ ខណៈពេលដែលក្រុមហ៊ុន Oppo និងVivo ប្រហែលជាមិនប្រើប្រាស់នូវបន្ទះឈីប MediaTek 5G chip នេះ ក្រុមហ៊ុន vivo គឺមានយ៉ាងហោចណាស់ស្មាតហ្វូនមួយដែលនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះជាមួយនឹងបន្ទះឈីប 5G Exynos 980 SoC របស់ក្រុមហ៊ុន Samsung  សព្វថ្ងៃនេះ ក្រុមហ៊ុន vivo គឺមានស្មាតហ្វូន 5G ចំនួន 2 ម៉ូឌែលនៅក្នុងប្រទេសចិននោះ គឺ iQOO Pro 5G និង NEX 3 ខណៈពេលដែលក្រុមហ៊ុន Xiaomi គឺមានស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតនោះគឺ Mi 9 Pro 5G ដែលនេះគឺជាម៉ូឌែលស្មាតហ្វូន 5G ដែលមានតម្លៃថោកបំផុតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាHuawei ក៏មានម៉ូឌែល 5G ផងដែរនោះគឺ Mate 20 X 5G ។ យ៉ាងណាមិញ ក្រុមហ៊ុន oppo នៅមិនទាន់មានស្មាតហ្វូនម៉ូឌែល 5G ណាមួយនៅក្នុងទីផ្សាររបស់ចិននោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន