no-alternative title

Samsung បាននឹងកំពុងតែបានបង្កើនការផលិតអេក្រង់បត់បានចំនួនកាន់តែជាច្រើន ស្របពេលដែល Galaxy Fold លក់ដាច់កាន់ច្រើន

Galaxy Fold បានបង្ហាញខ្លួននៅលើទីផ្សារជាច្រើនរួចមកហើយតាំងពីខែមុននេះ។ ក្រុមហ៊ុន Samsung ក៏ដាក់លក់ស្មាតហ្វូនដែលអាចបត់បាននេះនៅក្នុងចំណួនដែលមានកំណត់ប៉ុណ្ណោះ ហើយស្មាតហ្វូននេះ ក៏លក់ដាច់អស់រលីងតែម្តងនៅគ្រប់ទីកន្លែងតែម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យានេះពេលនេះក៏មានគម្រោងក្នុងការបង្កើនការផលិតអេក្រង់ដែលអាចបត់បានជាច្រើននាពេលខាងមុខនេះផងដែរ។  តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Samsung Display នឹងធ្វើការបង្កើនការផលិតទៅលើអេក្រង់ដែលអាចបត់បានរបស់ខ្លួនចាប់តាំងពីស្មាតហ្វូនដែលអាចបត់បាន Galaxy Fold មានការដំណើរការលក់ដាច់ខ្លាំងនៅលើទីផ្សារនោះ។ ពេលនេះ ការលក់របស់ស្មាតហ្វូនដែលអាចបត់បាននេះគឺមានការគាំទ្រខ្លាំងជាងការរំពឹងទុកកាលពីដំបូងរបស់ខ្លួន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍មួយលើកឡើងថា ក្រុមហ៊ុន Samsung Display មានគម្រោងក្នុងការផលិតអេក្រង់ដែលអាចបត់បានចំនួន 67,000 បន្ទះកាលពីខែមុននេះបន្ទាប់ពីការផលិតអេក្រង់ចំនួន 40,000នៅក្នុងខែសីហានេះ។ ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏ធ្វើការផលិតអេក្រង់ចំនួន 92,000 ដែលមានការកើនឡើងចំនួន 40 បើធៀបជាមួយនឹងគោលដៅដំបូងរបស់ខ្លួននោះ។ ខណៈពេលដែលស្មាតហ្វូន Galaxy Foldនេះបន្តលក់អស់ពីស្តុកនោះ ក្រុមហ៊ុន Samsung ចង់ធ្វើការរក្សានូវសន្ទុះរបស់ខ្លួនជាមួយនឹងការបន្តទៅលើខ្សែសង្វាក់ផលិតកម្មពេញលេញទៅលើអេក្រង់ដែលអាចបត់បាននេះ។ 

ពេលនេះ ក្រុមហ៊ុននេះ ត្រូវបានគេរំពឹងថា នឹងធ្វើការផលិតអេក្រង់ចំនួន 102,000 បន្ទះនៅក្នុងខែតុលា និង 99,000 បន្ទះនៅក្នុងខែវិច្ឆិកា។ ក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថានឹងធ្វើការផលិតអេក្រង់ចំនួន 3,300 បន្ទះក្នុងមួយថ្ងៃ ហើយប្រសិនបើគោលដៅនេះសម្រេចទៅតាមអ្វីដែលបានគ្រោងទុកនោះ ក្រុមហ៊ុន  Samsung Display អាចធ្វើការបន្តដំណើរការបែបនេះបានសម្រាប់រយៈពេលប៉ុន្មានខែក្រោយទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា ពេលនេះស្មាតហ្វូន Galaxy Fold គឺលក់ដាច់ខ្លាំងមែនទែន!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន