no-alternative title

លោក Pete Lau នាយកប្រតិបត្តិរបស់ OnePlus បានបញ្ជាក់ថា គ្មានហាងលក់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននៅក្នុងប្រទេសចិន នោះទេ!

បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី  OnePlus 7T series រួចមកនៅក្នុងប្រទេសចិន លោក  Pete Lau ដែលជាស្ថាបនិក និង CEO របស់ក្រុមហ៊ុន OnePlus និយាយនៅក្នុងបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានលោកបានបង្ហាញអំពីគម្រោងជាច្រើនរបស់ខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សាររបស់បរទេសផងដែរ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងនោះលោកបានបញ្ជាក់ថា ក្រុមហ៊ុននេះ មិនមានគម្រោងក្នុងការដាក់លក់នូវស្មាតហ្វូនថ្នាក់ទាប ឬស្មាតហ្វូនថ្នាក់កណ្តាលនោះទេ ដើម្បីចាប់ចំណែកទីផ្សារកាន់តែធំនោះ។ បន្ថែមពីនេះទៀត គាត់បានទៀតនិយាយថា ក្រុមហ៊ុននៅមិនទាន់មានគម្រោងក្នុងការបើកហាងលក់ជាច្រើននៅក្នុងប្រទេសចិននោះទេ។

នៅក្នុងការការលក់ និងអាជីវកម្មនេះ លោក  Pete Lau បានធ្វើការទម្លាយថា ច្រើនជាង 70% នៃអាជីវកម្មរបស់ក្រុមហ៊ុននេះគឺមកពីទីផ្សាររបស់បរទេស ហើយប្រហែលជា 30% គឺដោយសារតែទីផ្សារនៅក្នុងស្រុកឧទាហរណ៍នៅក្នុងប្រទេសចិន។ពេលនេះ ក្រុមហ៊ុននេះ បានធ្វើការផ្តោតទៅលើការបង្កើនចំណែកទីផ្សារ។ លោក Pete Lau បាននិយាយបន្តថា ក្រុមហ៊ុន OnePlus មានគម្រោងក្នុងការវិនិយោគទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារអាមេរិកក្នុងការបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងប្រទេសឥណ្ឌា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ចាប់ផ្តើមដំណើរការនូវមជ្ឈមណ្ឌល R&D ចំនួន 2 នៅក្នុងទីផ្សារក្នុងស្រុកប្រទេសចិន ហើយមួយទៀតនៅក្នុងប្រទេសឥណ្ឌា ដែលក្រុមហ៊ុននេះ ចាត់ទុកថាជាទីស្នាក់ការទី 2 របស់ខ្លួននោះ។ ប្រទេសឥណ្ឌា គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន OnePlus ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ដាក់លក់ស្មាតហ្វូននេះដំបូងបំផុតនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។ នៅក្នុងដំណើរឆ្ពោះទៅមុខ ក្រុមហ៊ុននេះ អាចធ្វើការផ្តោតខ្លាំងទៅលើបច្ចេកវិទ្យា AI ហើយលោក Pete Lau គិតថា បច្ចេកវិទ្យា AI គឺពិតជាសំខាន់ណាស់សម្រាប់ទសវត្សន៍បន្ទាប់នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន