no-alternative title

ការធ្វើតេស្ត៍ទៅលើ Sony Xperia 5 បង្ហាញថា ស្មាតហ្វូននេះ មានថាមពលថ្មពិតជាខ្លាំងលើសពីការគិត

Sony Xperia 5 គឺជាស្មាតហ្វូនដែលមានរូបរាងតូចស្រស់ស្អាតជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងក្លាមមិនធម្មតានោះទេ។ ស្មាតហ្វូននេះ គឺជា Version ដែលមានទំហំតូចជាងស្មាតហ្វូន Flagship Xperia 1 ហើយស្មាតហ្វូននេះ គឺពិតជាផ្តល់នូវផាសុកភាពមែនទែនក្នុងការប្រើប្រាស់ កាមេរ៉ាដ៏អស្ចារ្យ ប៉ុន្តែចុះចំណែកថាមពលថ្មរបស់ស្មាតហ្វូននេះវិញនោះ? ស្មាតហ្វូន Xperia 5 នេះ មានថាមពលថ្មដែលមានទំហំ 3,140 mAh តែប៉ុណ្ណោះ ដូចនេះ តើស្មាតហ្វូននេះ មានសមត្ថភាពខ្លាំងប៉ុណ្ណាក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ យើងបានធ្វើតេស្តទៅលើសមាសភាគចំនួន 3 គឺការធ្វើតេស្ត៍ នៅលើការឆែកអ៊ីនធឺណិត ការតេស្តទៅលើការចាក់វីដេអូនៅលើ YouTube និងការតេស្តទៅលើការលេងហ្គេម 3D ។

ការតេស្ត៍នៅលើអ៊ីនធឺណិត

ជាដំបូង យើងនឹងធ្វើការតេស្តទៅលើការឆែកនៅលើអ៊ីនធឺណិត។ សម្រាប់ការតេស្តនេះ យើងបានបើកទៅលើ Pages ជាច្រើនដូចគ្នានៅលើស្មាតហ្វូនជាច្រើនដោយប្រើប្រាស់នូវ Chrome browser នៅលើប្រព័ន្ធប្រតិបត្តិការ Android ហើយយើងក៏ធ្វើការអូសចុះឡើងនោះ។ ស្មាតហ្វូននេះក៏មានការប្រើប្រាស់ច្រើនសម្រាប់ការអានព័ត៌មាន ឬការប្រើប្រាស់នូវបណ្តាញសង្គម ហើយការធ្វើតេស្តនៅលើស្មាតហ្វូន Xperia 5 នេះគឺមានរយៈពេល 8 ម៉ោង 30 នាទី។

ការធ្វើតេស្ត៍នៅលើវីដេអូលើ YouTube

ជំហានបន្ទាប់ យើងធ្វើតេស្តនៅលើការចាក់វីដេអូនៅលើ YouTube ។ នេះប្រហែលជាការធ្វើតេស្តដែលសំខាន់បំផុតដែលមនុស្សជាច្រើនចូលចិត្តមើលវីដេអូនៅលើអ៊ីនធឺណិតនៅលើស្មាតហ្វូនរបស់ពួកគេនោះ។ ស្មាតហ្វូន Xperia 5 នេះមានរយៈពេល 6 ម៉ោង 30 នាទីសម្រាប់ការទស្សនាវីដេអូនៅលើ YouTube នោះ។

ការលេងហ្គេម 3D

ចុងបញ្ចប់ យើងធ្វើការតេស្តទៅលើហ្គេម 3Dហើយជាលទ្ធផលស្មាតហ្វូននេះអាចប្រើប្រាស់បានយូរសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម Fortnite ឬ Asphalt នោះ។ ស្មាតហ្វូននេះអាចលេងហ្គេមនេះបានរយៈពេល ៦ ម៉ោងហើយលទ្ធផលនេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Xperia 1 ។ សរុបមក ស្មាតហ្វូន Xperia 5 នេះ គឺមានថាមពលថ្មល្អមែនទែនក្នុងការប្រើប្រាស់ជាពិសេសនៅក្នុងការលេងហ្គេមនោះ ប៉ុន្តែវានៅមានកម្រិតក្នុងការចូលទៅលើអ៊ីនធឺណិត បណ្តាញសង្គម និងការទស្សនាវីដេអូ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន