no-alternative title

Xiaomi Redmi Note 8 Series នឹងបង្ហាញខ្លួននៅកម្ពុជាស្អែកនេះហើយ ចង់ដឹងទេថា មានតម្លៃប៉ុន្មានទេ?

កាលពីខែសីហាកន្លងនេះ ក្រុមហ៊ុន Redmi បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Redmi Note 8 និង Redmi Note 8 Pro នៅក្នុងប្រទេសចិន។ នៅថ្ងៃនេះ ក្រុមហ៊ុន Xiaomi នៅក្នុងប្រទេសឥណ្ឌា ក៏បានបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Redmi Note 8 នៅក្នុងប្រទេសឥណ្ឌា និងបន្តបង្ហាញវត្តមានជាផ្លូវនៅកម្ពុជាស្អែកនេះហើយ។ ស្មាតហ្វូន Redmi Note 8 Pro ភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 64-megapixel អេក្រង់ធំជាងមុនក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូន Redmi Note 8 វិញភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានទំហំ 48-megapixel ។ សម្រាប់ស្មាតហ្វូនត្រកូល Note series នេះ ស្មាតហ្វូន Redmi Note 8 ទាំងពីរនេះត្រូវគេរំពឹងថានឹងបំបែកនូវកំណត់ត្រាការលក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹងតម្លៃមិនធម្មតានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Redmi Note 8 និង Redmi Note 8 Pro 

ស្មាតហ្វូនស៊េរីថ្មី Redmi Note 8 និង Note 8 Pro ភ្ជាប់ជាមួយនឹងអេក្រង់ Gorilla Glass 5 នៅផ្នែកខាងក្រោយរបស់វាជាមួយនឹង IP52 P2i សម្រាប់ការពារការកំពប់ទឹកថែមទៀត។ ស្មាតហ្វូន Redmi Note 8 នេះមានអេក្រង់ទំហំ 6.3-inch IPS LCD full HD+ ជាមួយនឹង waterdrop notch ។ ស្មាតហ្វូន Note 8 Pro វិញមានអេក្រង់ទំហំ 6.53-inch IPS LCD full HD+ ជាមួយនឹង waterdrop notch ។ ស្មាតហ្វូនទាំងពីរនេះមានអេក្រង់ការពារ Gorilla Glass 5 ។ វាទទួលស្គាល់នូវវិញ្ញាបនបត្រ TUV Rheinland ដែលធ្វើការធានាថាអេក្រង់របស់ស្មាតហ្វូននេះអាចធ្វើការការពារទៅលើពន្លឺ Blue Rays ដែលមានគ្រោះថ្នាក់ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi អះអាងថា ស្មាតហ្វូន Note 8 Pro នេះមានអេក្រង់ 91.94% ខណៈពេលដែលស្មាតហ្វូន Note 8 មានអេក្រង់ត្រឹមតែ 90% ប៉ុណ្ណោះ។

ស្មាតហ្វូន Redmi Note 8 នេះដំណើរការនូវបន្ទះឈីប Snapdragon 665 រ៉េមទំហំ 6GB ខណៈពេលដែលម៉ូឌែល Pro គឺមានបន្ទះឈីប Helio G90T chipset ជាមួយនឹងរ៉េមទំហំ 8GB ។ ស្មាតហ្វូន Note 8 Proនេះនឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា liquid cooling technology សម្រាប់បន្ថយកំដៅនៅពេលប្រើប្រាស់ថែមទៀត។ ស្មាតហ្វូនទាំងពីរនេហមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB / 128GB ហើយអាចបន្ថែមនូវម៉េមូរីខាងក្រៅបានថែមទៀត។ ស្មាតហ្វូន Redmi Note 8 និង Note 8 Pro គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាជាមួយនឹង MIUI 11 ដែលផ្អែកនៅលើ Android 9 Pie OS ។ ស្មាតហ្វូន Note 8 Pro គឺជាស្មាតហ្វូនដំបូងបំផុតនៅក្នុងប្រទេសឥណ្ឌាដែលមានភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Alexa ។ ស្មាតហ្វូន Redmi Note 8 មានថាមពលថ្មទំហំ 4,000mAh ខណៈពេលដែលស្មាតហ្វូន Note 8 Pro មានថាមពលថ្មទំហំ 4,500mAh ។ ស្មាតហ្វូនទាំងពីរនេះទ្រទ្រង់នូវបច្ចេកវិទ្យា 18W និងបច្ចេកវិទ្យា Game Turbo 2.0 technology សម្រាប់បង្កើនល្បឿនទៅលើក្រាហ្វិកកាតនៅក្នុងពេលលេងហ្គេមថែមទៀត។ 

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូន Redmi Note 8 និង Note 8 Pro នៅក្នុងប្រទេសឥណ្ឌាគឺមានតម្លៃ៖

Redmi Note 8 Pro

6 GB RAM + 64 GB storage – Rs. 14,999 (~$209)

6 GB RAM + 128 GB storage – Rs. 15,999 (~$223)

8 GB RAM + 128 GB storage – Rs. 17,999 (~$251)

ពណ៌៖ Halo White, Gamma Green និង Shadow Black

Redmi Note 8

4 GB RAM + 64 GB storage – Rs. 9,999 (~$139)

6 GB RAM + 128 GB storage – Rs. 12,999 (~$181) 

ពណ៌៖ Neptune Blue, Moonlight White និង Space Black

សម្រាប់ការលក់ស្មាតហ្វូនដំបូងបំផុតរបស់ Redmi Note 8 និង Redmi Note 8 Pro នឹងចាប់ផ្តើមនៅថ្ងៃទី 21ខែតុលានៅវេលាម៉ោង 12 PM តាមរយៈហាង Mi.co, Mi Home stores និង Amazon India ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន