no-alternative title

ក្រុមហ៊ុន OPPO បានប្រកាសលក់ Reno2 នៅអ៊ឺរ៉ុបតម្លៃ 550 ដុល្លា! ចាំមើលថាតើយប់នេះនៅខ្មែរមានតម្លៃប៉ុន្មាន?

នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាសថា ស្មាតហ្វូន Reno2 និង Reno2 Z នឹងដាក់លក់ជាផ្លូវការនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី 18 ខែតុលាស្អែកនេះ។ ស្មាតហ្វូន Reno2 នឹងមានតម្លៃ €499 (~$550) ខណៈពេលដែលស្មាតហ្វូន Reno 2Z នឹងមានតម្លៃ €369 (~$410)។ ថ្មីៗនេះ ក្រុមហ៊ុន OPPO និយាយថា ខ្លួននឹងបង្ហាញនូវស្មាតហ្វូន Reno series  ជំនាន់ទី 2 របស់ខ្លួននៅថ្ងៃនេះ។ នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា ក្រុមហ៊ុនម៉ាកយីហោរបស់ចិន បានប្រកាសចេញនូវវត្តមានរបស់ស្មាតហ្វូន OPPO Reno2, Reno2 F និង Reno2 Z។ ស្មាតហ្វូន OPPO Reno2 គឺជាប្រភេទស្មាតហ្វូនលំដាប់ប្រណិតដែលមានលក្ខណៈពិសេសជាច្រើន។ ស្មាតហ្វូននេះមានអេក្រង់ទំហំ FHD+ AMOLED 6.55-inches បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ាខាងក្រោយ 4 គ្រាប់ កាមេរ៉ាខាងមុខ 16MP selfie ថាមពលថ្មទំហំ 4,000mAh រន្ធដោតថាមពលថ្ម USB-C ជាមួយនឹងបច្ចេកវិទ្យា VOOC 3.0 និងរន្ធដោត 3.5mm ថែមទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចុះចំណែកវត្តមានរបស់ស្មាតហ្វូន 20X Zoom Edition?

Reno2 គឺជាស្មាតហ្វូនដែលមានរូបរាងប្រណិតស្រស់ស្អាត ហើយវាមានសមត្ថភាពលេចធ្លោជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 20x zoom ។ កាលពីមុន វាមានស្មាតហ្វូន Oppo Reno 10X Zoom Edition ហើយសម្រាប់ស្មាតហ្វូនថ្មីនេះគឺមានផ្តល់នូវបច្ចេកវិទ្យា 20x digital zoom ជាជាងបច្ចេកវិទ្យា hybrid zoom ។ ស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យា 5x hybrid zoom តាមរយៈកាមេរ៉ាខាងក្រោយទំហំ 13MP 2x telephoto ថែមទៀត។ ស្មាតហ្វូន OPPO Reno2 នេះមានកាមេរ៉ាគោលទំហំ 48MP (Sony IMX586 with OIS), 8MP ultra-wide និង 2MP mono sensor ។ បើធៀបជាមួយនឹងស្មាតហ្វូនត្រកូល Reno ដំបូងនោះ អ្នកអាចរំពឹងចង់បាននូវកាមេរ៉ា 16MP selfie ដែលជាប្រភេទ “shark fin” pop-up ។

ស្មាតហ្វូន Reno2 របស់ក្រុមហ៊ុន OPPO នេះគឺមានផ្តល់នូវមុខងារ video zoom, ultra steady video stabilization (via ultra-wide camera), background noise reduction/audio zoom, ultra macro mode និង ultra dark mode ថែមទៀត។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតដូចជា ultra dark mode និង ultra steady video ដែលអាចដំណើរការបាននៅលើស្មាតហ្វូន Reno2 F ។ បើនិយាយអំពីលក្ខណៈសម្បត្តិសំខាន់ៗវិញនោះ ស្មាតហ្វូន OPPO Reno2 នេះមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 730G chipset, 256GB និង NFC ផងដែរ។ ស្មាតហ្វូន OPPO Ren2 មិនមែនជាជំនាន់បន្ទាប់របស់ស្មាតហ្វូន Reno 10X Zoom Edition នោះទេដោយសារតែវាមិនមានកាមេរ៉ា periscope និងបន្ទះឈីប Snapdragon 800-series chipset ។ 

ស្មាតហ្វូន OPPO Reno2 F vs Reno2 Z 

ស្មាតហ្វូនស៊េរីថ្មី Reno2 F នេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប Helio P90 chipset និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB ខណៈពេលដែលស្មាតហ្វូន 2Z គឺប្រើប្រាស់នូវបន្ទះឈីប Helio P70 processor និង 128GB ។ ស្មាតហ្វូន Reno 2F នេះមានកាមេរ៉ា ៤ គ្រាប់ដូចគ្នាទៅនឹងស្មាតហ្វូន Reno2។ ស្មាតហ្វូន Reno2 Z ធ្វើការផ្លាស់ប្តូរទៅលើកាមេរ៉ា telephoto និង 48MP IMX586 sensor សម្រាប់ 2MP depth sensor និង 48MP Samsung GM1 sensor ថែមទៀត។ ស្មាតហ្វូនស៊េរីថ្មី Reno2 series នេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ជាលើកដំបូងបំផុតមុនគេ។ សម្រាប់ OPPO Reno2 ទំហំ 6GB និង 128GB នឹងមានពណ៌ Ocean Blue និង Luminous Black គឺបានដាក់លក់ហើយកាលពីថ្ងៃទី 20 ខែកញ្ញានេះនៅក្នុងតម្លៃ ₹36,990 (~$515) ។ សម្រាប់ Reno 2Z ទំហំ 6GB និង 128GB លក់នៅក្នុងតម្លៃ ₹29,990 (~$418) កាលពីថ្ងៃទី 6 ខែកញ្ញាហើយវាមានពណ៌ Luminous Black, Sky White និង Polar White។ សម្រាប់ស្មាតហ្វូន Reno2 F នឹងដាក់លក់នៅក្នុងខែវិច្ឆិកាខាងមុខនេះ ជាមួយនឹងពណ៌ Sky White និង Lake Green ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន