no-alternative title

Xiaomi លក់ទូរទស្សន៍ឆ្លាតវៃរបស់ខ្លួនបានដល់ទៅ 100,000 គ្រឿង ក្នុងពេលមិនដល់ 14 នាទីនោះទេ

ទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន Xiaomi កំពុងតែមានសន្ទុះការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ។ ជាក់ស្តែង ក្រុមហ៊ុននេះ គឺមានទីផ្សារគាំទ្រខ្លាំងនៅក្នុងប្រទេសចិន និងទីផ្សារនៅក្នុងប្រទេសឥណ្ឌាសម្រាប់ទូរទស្សន៍ឆ្លាតវៃនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះបញ្ជាក់នៅថ្ងៃនេះថា ទូរទស្សន៍ Xiaomi TV គឺលក់បានដល់ទៅ 100,000 គ្រឿងនៅក្នុងរយៈពេលត្រឹមតែ 13 នាទី និង 42 វិនាទី។ ការលក់បញ្ចុះតម្លៃទៅលើទូរទស្សន៍នេះគឺជាកត្រាដែលជម្រុញទៅលើការលក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការលក់បញ្ចុះតម្លៃ Xiaomi TV 11.11 នេះគឺចាប់ផ្តើមពីទូរទស្សន៍ iaomi TV 4S 75 inch ដែលលក់នៅក្នុងតម្លៃ 4599 យន់ ($650) ។ បន្ថែមពីនេះទៀត សម្រាប់ទូរទស្សន៍ TV 4X 65 inches គឺលក់នៅក្នុងតម្លៃ 1999 យន់ ($283) ខណៈពេលដែលទូរទស្សន៍ TV 4X 55 inches លក់នៅក្នុងតម្លៃ 1399 យន់ ($198) ។ បន្ថែមពីនេះទៀត សម្រាប់ទូរទស្សន៍ TV 43-inch នេះគឺលក់នៅក្នុងតម្លៃ 1099 យន់ ($155) និងទំហំ 32-inch version គឺលក់នៅក្នុងតម្លៃ 699 យន់ ($99) ។ ទូរទស្សន៍ Xiaomi full-screen TV 55-inch និង TV 4C 40-inch លក់នៅក្នុងតម្លៃ 1699 យន់ ($240) និង 999 យន់ ($141) ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកានេះ។

អ្នកអាចរកទិញទូរទស្សន៍នេះនៅក្នុងតម្លៃនេះតាមរយៈ Xiaomi Mall, Xiaomi Youpin, Xiaomi Home, Jingdong, Tmall, Suning Tesco និង e-commerce ជាច្រើនទៀតផងដែរ។ ប្រធានគ្រប់គ្រងផ្នែកទូរទស្សន៍របស់ក្រុមហ៊ុននេះទម្លាយថា ទូរទស្សន៍ full-screen TV Pro 43-inch របស់ក្រុមហ៊ុន Xiaomi នេះគឺអាចរកទិញបាននៅក្នុងសប្តាហ៍នេះ។ វាមានតម្លៃ 1499 យន់ ($212) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន