no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ព័ត៌មានថ្មី! Xiaomi បំពាក់នូវបច្ចេកវិទ្យាថ្មី Breathing Light Display និងមុខងារជាច្រើនទៀតនៅលើស្មាតហ្វូន Mi CC9 Pro

នៅថ្ងៃទី 5 ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន Xiaomi នឹងបង្ហាញវត្តមានរបស់ស្មាតហ្វូន Mi CC9 Pro ដែលជាជំនាន់ថ្មីរបស់ស្មាតហ្វូន Mi CC9 ដែលបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 នេះ។ ក្រុមហ៊ុន Xiaomi នៅតែបន្តក្នុងការបញ្ចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះជាបន្តបន្ទាប់ផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ក៏ធ្វើការចែករំលែកនូវព័ត៌មានមួយចំនួនអំពីអេក្រង់ថ្មីហៅថា “breathing light” display និងមុខងារមួយចំនួនថែមទៀតផងដែរ។

 

no-alternative title

ជាជាងការប្រើប្រាស់នូវសារជូនដំណឹងដែលមានភ្លើងភ្លឺនោះ ក្រុមហ៊ុន Xiaomi ភ្ជាប់ជាមួយនឹងវិធីថ្មីនៅក្នុងការជូនដំនឹងទៅកាន់អ្នកប្រើប្រាស់របស់ស្មាតហ្វូនស៊េរីថ្មី Mi CC9 Pro នេះ។ សម្រាប់គែមរបស់ស្មាតហ្វូនស៊េរីថ្មីនេះគឺជាប្រភេទអេក្រង់ AMOLED ដែលអាចទទួលបាននូវការខលទូរស័ព្ទ ការផ្ញើរសារ និងសាររំលឹកជាច្រើនទៀត។ នេះគឺជាមុខងារដែលក្រុមហ៊ុន Xiaomi ហៅថាជាអេក្រង់ “breathing light” display នេះ។

ក្រុមហ៊ុន Xiaomi ក៏បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Mi CC9 Proនេះនឹងមានភ្ជាប់ជាមួយនឹង 1CC loudspeaker ដែលលឺខ្លាំងជាងមុនដល់ទៅ ២ ដងបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុន។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះគឺមានរន្ធដោតកាសស្តាប់ 3.5 mm headphone jack ថែមទៀតដែលបច្ចុប្បន្ននេះគឺត្រូវបានដកចេញពីស្មាតហ្វូនប្រភេទ High-End ហើយ។

សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតនៅលើស្មាតហ្វូន Mi CC9 Pro នេះត្រូវគេបញ្ជាក់ថានឹងមានអេក្រង់គែមកោង Waterdrop notch AMOLED display កាមេរ៉ាខាងក្រោយ 5 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 108 MP កាមេរ៉ាខាងមុខទំហំ 32 MP selfie និងថាមពលថ្មទំហំ 5260 mAh ជាមួយនឹងបច្ចេកវិទ្យា 30 W ថែមទៀត។ ស្មាតហ្វូន Mi CC9 Pro មើលទៅប្រហែលជាស្មាតហ្វូនថ្នាក់កណ្តាលប៉ុណ្ណោះ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម