no-alternative title

ក្រុមហ៊ុន Xiaomi បង្ហាញចេញនូវស្មាតហ្វូន Redmi Note 8 Pro ពណ៌ថ្មី “DARK BLUE” នៅតៃវ៉ាន់

នៅពេលនេះ ស្មាតហ្វូនស៊េរីថ្មី Redmi Note 8 Pro បានដាក់លក់រួចហើយសម្រាប់ទីផ្សាររបស់ពិភពលោក ប៉ុន្តែពេលនេះ ក្រុមហ៊ុននេះ ក៏មានពណ៌ថ្មីសម្រាប់ធ្វើការជ្រើសរើសផងដែរ។ បន្ថែមពីពណ៌ Ice Jade, Peal White និង Electro-Optic Ash ក្រុមហ៊ុន Xiaomi ក៏មានការបន្ថែមនូវពណ៌ Dark Blue នៅក្នុងទីផ្សារកោះតៃវ៉ាន់ផងដែរ។ ស្មាតហ្វូននេះ ក៏មានភ្ជាប់ជាមួយនឹងប៊ូតុង “Arrival Notice” ហើយពណ៌ថ្មីនេះ នឹងដាក់លក់នៅថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូននេះ ដែលមានទំហំ 6GB+64GB គឺមានតម្លៃ NT$6,599 ($218) ខណៈពេលដែលទំហំ 6GB+128GB គឺមានតម្លៃ NT$7,599 ($251)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Redmi Note 8 Pro មានភ្ជាប់ជាមួយនឹងបន្ទះឈីប Helio G90T ដែលប្រើប្រាស់នូវអង្គគណនា 2 ARMCortex-A76 និង 6 Cortex-A55 cores នឹងមានអេក្រង់កញ្ចក់គែមកោង 3D ទំហំ 6.53 អ៊ីង និងកម្រិតភាពច្បាស់ 2340×1080 ភិចសែល។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះ ត្រូវាបានទទួលនូវវិញ្ញាបនប័ត្រ TÜV Rheinland Eye Certification ផងដែរ។ បើនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននេះវិញ គឺបំពាក់មកជាមួយនឹងកាមេរ៉ាគោលទំហំ 64MP Samsung GW1 ហើយសម្រាប់សេនស័រ 64MP Samsung GW1 នេះមានទំហំសេនស័រ 1/1.7-inch ultra-large ដែលធំជាងសេនស័រ 48MP ដល់ទៅ 34%។ មួយចវិញទៀត សិនស័រនេះ ក៏មានសមត្ថភាពទ្រទ្រង់ទៅលើបច្ចេកវិទ្យា 4-in-1 pixel technology, pixel-isolated ISOCELL PLUS និង ISO ថែមទៀតផង។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 20MP ។

ស្មាតហ្វូន Note 8 Pro នេះមានភ្ជាប់ជាមួយនឹងថាមពលថ្មទំហំ 4500mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 18W ហើយបន្ថែមពីនេះទៀត ស្មាតហ្វូននេះ ក៏មានការការតរភ្ជាប់ជាមួយរន្ធ USB Type-C interface, 3.5mm headphone jack, multi-function NFC, Infrared remote control និងជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន