no-alternative title

Samsung ចុះស្លាកសញ្ញា ‘Space Zoom’ ត្រូវបានគេសង្ស័យថា ជាមុខងារថ្មីសម្រាប់ប្រើប្រាស់កាមេរ៉ានៅលើ Galaxy S11

នៅថ្ងៃនេះ មានការបង្ហាញប៉ាតង់ថ្មី ដែលមានការដាក់ជូនទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអ៊ឺរ៉ុប (EUIPO) បានទម្លាយអំពីមុខងារថ្មីមួយទៀត ដែលអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S11។ នៅក្នុងប៉ាតង់ថ្មីនេះគឺមានការចេញផ្សាយនៅថ្ងៃទី 6 ខែវិច្ឆិកា ឆ្នាំ 2019 នេះ ហយវាគឺជាមុខងារ ដែលមានឈ្មោះហៅថា Space Zoom។ តាមការបញ្ជាក់នៅក្នុងព័ត៌មានលម្អិតដែលចេញផ្សាយដោយ LetsGoDigital នេះ សម្រាប់ស្លាកសញ្ញាពាណិជ្ជកម្ម trademark នេះគឺស្ថិតនៅក្នុងក្រុម Class 9/42 ហើយវាត្រូវគេដឹងថា គឺជាប្រភេទ “Smartphones; Software សម្រាប់ធ្វើការ Zoom ទៅលើ subject អ្វីមួយដែលរក្សានូវកម្រិតភាពច្បាស់របស់វាបានខ្ពស់ដដែល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung កំពុងតែស្វែងរកនូវការពង្រឹងទៅលើសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន 2020 របស់ខ្លួន ហើយសម្រាប់មុខងារនេះ ប្រហែលជាលក្ខណៈពិសេសមួយសម្រាប់ស្មាតហ្វូននេះ។ ក្រុមហ៊ុនេះ ប្រហែលជាចង់បន្ថែមនូវមុខងារ ‘Space Zoom’ នេះនៅលើស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែវាគ្រាន់តែប្រហែលជាឈ្មោះនៃមុខងារ hybrid zoom ដែលក្រុមហ៊ុននេះ កំពុងតែធ្វើការអភិវឌ្ឍតែប៉ុណ្ណោះ។ ស្មាតហ្វូនជាច្រើនដូចជា Huawei P30 Pro, OPPO Reno 10x Zoom និង Reno 2 គឺសុទ្ធតែមានភ្ជាប់ជាមួយនឹងមុខងារ hybrid zoom នេះ។ សម្រាប់មុខងារ Zoom នេះ គឺអាចធ្វើការចែកចាយរូបភាពបានច្បាស់ស្រស់ស្អាតប្រសើរខ្ពស់ជាងការប្រើប្រាស់នូវបច្ចេកវិទ្យាមុខងារ digital zoom។ 

សូមជំរាបថា ចាប់តាំងពីមុខងារនេះផ្តើមមានការពេញនិយមខ្លាំងនោះ យើងរំពឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនទៀតអាចនឹងធ្វើការបញ្ចូលនូវមុខងារនេះនៅលើស្មាតហ្វូន Flagship របស់ខ្លួន។ នេះប្រហែលជាអ្វីដែលក្រុមហ៊ុន Samsung ព្យាយាមក្នុងការធ្វើនោះ។ សម្រាប់មុខងារកាមេរ៉ា 5X zoom ត្រូវបានគេដឹងថា នឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S11 ផងដែរ។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងបង្ហាញស្មាតហ្វូននេះនៅក្នុងអំឡុងខែកុម្ភៈឆ្នាំ 2020 ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC 2020)។ យើងត្រូវធ្វើការរង់ចាំមើលសិនថាតើស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងមុខងារនេះដែរឬទេ? ប៉ាតង់ថ្មីរបស់ក្រុមហ៊ុន Samsung មួយទៀតគឺទៅលើបច្ចេកវិទ្យា IR spectrometer ដែលត្រូវគេជឿជាក់ថានឹងប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S11 នេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន