no-alternative title

ព័ត៌មានថ្មីមួយ បាននិយាយថា ស្មាតហ្វូនបត់បាន Samsung W20 5G នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះ

បន្ទាប់ពីការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បាន Samsung Galaxy Fold រួចមក វាក៏មានបញ្ហាមួយចំនួនត្រូវបានរកឃើញនៅលើអេក្រង់របស់ស្មាតហ្វូននេះ ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ក៏ធ្វើការដោះស្រាយទៅលើបញ្ហានេះរួចរាល់ហើយដែរ។ ពេលនេះ ក្រុមហ៊ុន Samsung ក៏មានបទពិសោធន៍ច្រើនគួរសមជាមួយនឹងស្មាតហ្វូនដែលអាចបត់បានផងដែរ។ មានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើស្មាតហ្វូនដែលអាចបត់បានជាច្រើនម៉ូឌែលទៀតផងដែរ។ ពេលនេះ មានការបង្ហាញថា យើងនឹងបានឃើញនូវវត្តមានរបស់ស្មាតហ្វូនដែលអាចបត់បានទី របស់ក្រុមហ៊ុន Samsung នៅក្នុងពេលឆាប់ៗខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរូបភាព Poster មួយចំនួន គឺបានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Wuhan នៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះ ដើម្បីបង្ហាញវត្តមានរបស់ស្មាតហ្វូន Samsung W20 5G។ នៅក្នុងរូបភាព Poster ផ្លូវការមួយ ស្មាតហ្វូន Samsung W20 គឺជាប្រភេទស្មាតហ្វូនដែលអាចបើកបត់បាន។ ស្មាតហ្វូននេះ មានទម្រង់នៃការបើកបត់ដូចគ្នាទៅនឹង Samsung Galaxy Fold ដែរ។ ស្មាតហ្វូននេះអាចធ្វើការបត់ទៅខាងឆ្វេង ឬខាងស្តាំបាន។ បន្ថែមពីនេះទៀត សម្រាប់ Version ថ្មីរបស់ស្មាតហ្វូន Samsung Galaxy Fold ក៏មានលេខម៉ូឌែល SM-W2020 ។ សម្រាប់លេខម៉ូឌែលនេះមើលទៅដូចជាចង់សំដៅទៅលើស្មាតហ្វូន W20 5G ។

យើងបានដឹងថា ស្មាតហ្វូន Samsung Galaxy Fold នៅមិនទាន់អាចទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G នៅឡើយទេ។ ដូចនេះ វាទំនងដែរថា ស្មាតហ្វូន Samsung W20 5G នេះគឺជាប្រភេទ 5G version របស់ស្មាតហ្វូន Samsung Galaxy Fold ។ ពេលនេះ ស្មាតហ្វូន Samsung Galaxy Fold គឺលក់នៅក្នុងតម្លៃ 15,999 yuan ($2292) ដូចនេះស្មាតហ្វូន Samsung W20 5G អាចនឹងលក់នៅក្នុងតម្លៃ 20,000 yuan ($2866) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន