no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Rolls-Royce បានបញ្ចេញនូវរថយន្តប្រភេទ SUV ម៉ូដែល Black Badge Cullinan ដែលមានពណ៌ខ្មៅដិតដ៏ទាក់ទាញបំផុត

កាលពីថ្ងៃទី 8 ខែវិច្ឆិកា ឆ្នាំ 2019 ទីក្រុង Goodwood ចក្រភពអង់គ្លេស ក្រុមហ៊ុន Rolls-Royce Motor Cars បានបង្ហាញរថយន្តស៊េរី Black Badge (ឡូហ្គោពណ៌ខ្មៅ) ជាលើកដំបូងរបស់ខ្លួន ក្នុងកម្មវិធីពិពណ៌រថយន្តក្នុងទីក្រុងហ្សឺណែវ កាលពីខែមីនា ឆ្នាំ 2016។ Rolls-Royce បានបង្ហាញរថយន្តប្រភេទ Black Badge នេះជាលើកទី 1 ជាមួយនឹងម៉ូឌែល Wraith និង Ghost ក្នុងឆ្នាំ 2016 មុននឹងបញ្ចេញម៉ូឌែល Dawn ក្នុងឆ្នាំ 2017។ នៅថ្ងៃនេះ ត្រកូលនៃរថយន្តដ៏ប្រណិតមួយនេះ នឹងត្រូវបំពេញជាមួយនឹងការផលិតរថយន្ត Black Badge Cullinan  (ប្រភេទ SUV) ដែលមានពណ៌ខ្មៅដិត និងទាក់ទាញបំផុតនៃត្រកូល Black Badge។  

 

no-alternative title

លោក Torsten Müller-Ötvös នាយកប្រតិបត្តិក្រុមហ៊ុន Rolls-Royce Motor Cars មានប្រសាសន៍ថា៖ «រថយន្ត Black Badge ឆ្លុះបញ្ចាំងពីចំណង់ចំណូលចិត្តរបស់ក្រុមអតិថិជនដ៏ស្មោះស្ម័គ្ររបស់ Rolls-Royce ពោលគឺទាំងសុភាពរបុស និងសុភាពនារី ដែលចូលចិត្តប្រថុយប្រឋាន ពុះពារឧបស័គ្គផ្សេងៗ និងបង្កើតភាពជោគជ័យដោយខ្លួនឯង។ ពេលវេលាបានមកដល់ហើយសម្រាប់ Rolls-Royce ក្នុងការបង្ហាញរថយន្តដ៏ខ្មៅ និងទាក់ទាញបំផុតនៃត្រកូល Black Badge។ Black Badge Cullinan គឺជាស្តេចនាពេលរាត្រី»។ 

ដំបូងឡើយ Rolls-Royce Cullinan ត្រូវបានផលិតដើម្បីបំពេញតម្រូវការរបស់អតិថិជនវ័យក្មេង ដែលមានការប្រថុយប្រឋានខ្ពស់។ រថយន្តមានត្រាធ្វើពីប្រាក់នេះ ត្រូវបានផលិតឡើងជាលើកដំបូងក្នុងឆ្នាំ 2018 និងបានក្លាយជាប្រភេទយន្ត SUV ដ៏ល្អប្រណិតភ្លាមៗក្នុងពិភពលោក។ នេះគឺជាលើកទី 1 ហើយដែលម៉ូឌែល Cullinan នេះ បានឆ្លងកាត់នូវការរចនាម៉ូតតាមបែប Black Badge ដើម្បីត្រៀមខ្លួនក្នុងការបោះជំហានទៅកាន់ទំព័រថ្មីមួយ។ 

លោក Müller-Ötvös បានបញ្ជាក់ថា៖ «នៅមុនពេល យើងបានបង្ហាញរថយន្ត Black Badge ជាលើកដំបូងក្នុងឆ្នាំ 2016 គំនិតនៃការផលិតលើផលិតផលមួយ ដើម្បីបំពេញតម្រូវការអតិថិជន និងមានលក្ខខណៈប្លែកពីស៊េរីមុនៗ បានបង្កើតឲ្យមានការពិភាក្សាផ្ទៃក្នុងយ៉ាងក្តៅគគុក»។ 

ម៉ូឌែលថ្មីនេះ ត្រូវបានរចនាដោយមានការផ្លាស់ប្តូរផ្នែករូបរាងខាងក្រៅនៃរថយន្ត ដោយនិមិត្តសញ្ញាផ្សេងៗរបស់រថយន្ត Black Badge ក្នុងនោះរាប់បញ្ចូលទាំងឡូហ្គោ «Double R» នៅផ្នែកខាងមុខ ត្រាពណ៌ខ្មៅធ្វើពីប្រាក់នៅផ្នែកចំហៀង និងខាងក្រោយរថយន្ត ស៊ុមនៅជុំវិញកញ្ចក់ទ្វារ កន្លែងបើកគូទក្រោយ ផ្ទៃខាងក្នុងនៃគូទក្រោយរថយន្ត កញ្ច្រែងទប់ខ្សល់ផ្នែកខាងមុខ និងបំពង់ស៊ីម៉ាំង សុទ្ធសឹងត្រូវបានរចនាទៅជាពណ៌ខ្មៅទាំងអស់។ 

Black Badge Cullinan ផ្តល់នូវភាពទាក់ទាញជាមួយនឹងការរចនាពណ៌ផ្នែកខាងក្នុងដ៏ប្រណិត។ ក្រុមអ្នករចនាពណ៌ និងផ្ទៃខាងក្នុងនៃរថយន្ត បានបង្កើតពណ៌ស្បែកពូករថយន្តថ្មីមួយឈ្មោះថា Forge Yellow ដើម្បីបង្ហាញពីប្រណិតភាពនៃយីហោរបស់រថយន្តនេះ។

ដូចគ្នាទៅនឹងពណ៌ស្បែកពូកដទៃទៀត ពណ៌មួយនេះ គឺអាចដាក់បញ្ចូលក្នុងការររចនាម៉ូតទៅតាមតម្រូវការរបស់អតិថិជន។ ដើម្បីបង្ហាញពីប្រណិតភាពបន្ថែមទៀតរបស់រថយន្ត Rolls-Royce និមិត្តសញ្ញាបង្ហាញពីភាពគ្មានទីបញ្ចប់ (Infinity) ត្រូវបានពន្លិចឡើងនៅផ្នែកខាងក្នុងនៃរថយន្ត។  ជាមួយនឹងការកែសម្រួលផ្នែកបច្ចេកទេសឲ្យកាន់តែល្អប្រសើរ រថយន្ត Rolls-Royce ស៊េរីថ្មីនេះ នឹងត្រូវដំឡើងជាមួយនឹងម៉ាស៊ីន 6.75-litre V12 ដែលនឹងធ្វើឲ្យមានកម្លាំងខ្លាំងជាងមុន ក៏ដូចជាមានសន្ទុះខ្លាំងក្នុងពេលបើកបរ។ 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម