no-alternative title

កុំព្យូទ័រដែលអាចបត់បានដំបូងបំផុតរបស់ពិភពលោក រួមនិងស្មាតហ្វូនបត់បាន Moto Razr បានបង្ហាញវត្តមានជាផ្លូវការហើយ

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Lenovo បានបង្ហាញជាផ្លូវការនូវវត្តមានរបស់ស្មាតហ្វូន Motorola Razr នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ហើយថ្ងៃនេះ ក្រុមហ៊ុននេះក៏បានបង្ហាញនូវស្មាតហ្វូននេះនៅពេលព្រឹកនៅក្នុងព្រឹត្តិការណ៍ Tech World 2019 នៅក្នុងប្រទេសចិន។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ ក៏បានបង្ហាញនូវកុំព្យូទ័រដែលបត់បានដំបូងបំផុតនៅក្នុងពិភពលោកផងដែរ ជាមួយនឹងអេក្រង់ដែលអាចបត់បានក្រៅពីស្មាតហ្វូនដែលអាចបត់បាន Motorola Razr នេះ។ សមិទ្ធិផលថ្មីនេះ មើលទៅគឺជាឧបករណ៍ដែលដូចគ្នាទៅនឹងការបង្ហាញវត្តមានរបស់ ThinkPad X1 series កាលពីដើមឆ្នាំនេះដែរ។

រូបភាពជាច្រើននៅក្នុងព្រឹត្តិការណ៍នេះ គឺមានការបង្ហាញអំពីអេក្រង់របស់ស្មាតហ្វូន Motorola Razr ដែលមានការបង្កើនទៅលើផ្ទៃនៃការបត់របស់វា។ រឿងនេះ គឺពិតជាគួរអោយភ្ញាក់ផ្អើលខ្លាំងមែនទែនចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនធ្វើការកើតសរសើរទៅលើអេក្រង់របស់ស្មាតហ្វូននេះ។ នៅក្នុងព្រឹត្តិការណ៍នៃការសម្ពោធ នេះ CEO លោក Yang Yuanqing របស់ក្រុមហ៊ុន Lenovo បាននិយាយថា ផលិតផលរបស់ខ្លួនថ្មីនេះ គឺមានរូបរាងតូចដូចទៅនឹងទូរស័ព្ទដែរ ប៉ុន្តែវាមិនអាចប្រែក្លាយជាថេប្លេតបានដូចទៅនឹងស្មាតហ្វូនដែលមានអេក្រង់បត់បាននោះទេ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ ThinkPad X1 series notebook របស់ក្រុមហ៊ុន Lenovo ជាមួយនឹងអេក្រង់បត់បាននោះ វាមានភ្ជាប់ជាមួយនឹងអេក្រង់បត់បានទំហំ 13.3-inch ដែលធ្វើការផលិតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា LG។ នៅមិនទាន់មានព័ត៌មានច្រើននោះទេដែលបញ្ជាក់អំពីទម្ងន់របស់ឧបករណ៍នេះ ប៉ុន្តែវាមានទម្ងន់ប្រហែលជា 900 ក្រាម និងអេក្រង់ 2K។ អនុប្រធានរបស់ BOE បញ្ជាក់ថាក្រុមហ៊ុនគឺជាអ្នកផ្គត់ផ្គង់ទៅលើអេក្រង់ OLED សម្រាប់កុំព្យូទ័រដែលអាចបត់បានដំបូងបំផុតរបស់ពិភពលោក និងសម្រាប់ស្មាតហ្វូន Motorola Razr ។ 

សូមជំរាបថា លក្ខណៈសម្បត្តិ និងមុខងាររបស់ស្មាតហ្វូន Motorola Razr គឺមានអេក្រង់ 2។ សម្រាប់អេក្រង់គោលរបស់វាគឺ 6.2-inch p-OLED Flex View displayដែលមានកម្រិតភាពច្បាស់ 2142 x 876 pixels និងកម្រិត aspect ratio 21:9 ។ សម្រាប់អេក្រង់ខាងក្រៅរបស់វាមានទំហំ 2.7-inch gOLED display ដែលមានកម្រិតភាពច្បាស់ 800 x 600 pixels និង aspect ratio 4:3 ។ ក្រុមហ៊ុនបច្ចេកកវិទ្យា Motorola ហៅវាថាជា Quick View ដែលប្រើប្រាស់សម្រាប់ធ្វើការឆែកទៅលើ notifications និងការឆ្លើយតបបានលឿនទៅលើសារ។ ស្មាតហ្វូន Razr ប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 SoC ជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។

សម្រាប់កាមេរ៉ាគោលរបស់ស្មាតហ្វូន Razr នេះគឺមានទំហំ 16-megapixel aperture f/1.7និង dual-pixel autofocus ហើយវាក៏ជាកាមេរ៉ា Selfie ផងដែរនៅពេលដែលស្មាតហ្វូននេះបត់នោះ។ វាមានកាមេរ៉ាខាងមុខទំហំ 5-megapixel នៅលើអេក្រង់ FlexView display ។ ស្មាតហ្វូន Razr នេះមានថាមពលថ្មទំហំ 2,510 mAh ដែលទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន 15W TurboPower និងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ។ ស្មាតហ្វូននេះមិនមានរន្ធផត 3.5mm headphone port នេះជាមួយនឹង bottom-mounted speaker។  ស្មាតហ្វូន Motorola Razr នេះមានតម្លៃ $1,499 សម្រាប់ទីផ្សាររបស់សហរដ្ឋអាមេរិក។ វានឹងបង្ហាញខ្លួននៅលើទីផ្សាររបស់សហរដ្ឋអាមេរិកនៅក្នុងខែមករាខាងមុខនេះ។ សម្រាប់ស្មាតហ្វូនដែលអាចបត់បានសម្រាប់ឆ្នាំ ២០២០ ខាងមុខននេះគឺមានតម្លៃថ្លៃខ្លាំងដែលមនុស្សជាច្រើនអាចនឹងពិចារណាទៅលើលក្ខណៈសម្បត្តិ និងមុខងាររបស់វាផងដែរ។ វានៅមិនទាន់ដឹងអំពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូន Motorola Razr នៅក្នុងប្រទេសចិននៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន