no-alternative title

លក្ខណៈសម្បត្តិរបស់ vivo S1 Pro ត្រូវបានទម្លាយស្របពេលដែលទីផ្សារនៅក្នុងតំបន់អាស៊ីមួយចំនួន គឺមានឈ្មោះថា V17

កាលពីដើមខែនេះ vivo V1945A/T គឺបានបង្ហាញនៅលើប្រព័ន្ធ Database របស់ទីភ្នាក់ងារ TENAA របស់ចិន។ ស្មាតហ្វូននេះ នៅមិនទាន់បង្ហាញខ្លួននៅឡើយទេ ហើយសម្រាប់ឈ្មោះរបស់ស្មាតហ្វូននេះ នៅក្នុងប្រទេសចិន នៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូនដដែលនេះ ត្រូវបានគេរាយការណ៍ថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយសម្រាប់ទីផ្សារជាច្រើនរបស់ប្រទេសរុស្ស៊ី នឹងមានឈ្មោះថា vivo V17។ ក្រុមហ៊ុន vivo ក៏មានគម្រោងក្នុងការនាំយកនូវស្មាតហ្វូនដដែលនេះ សម្រាប់ទីផ្សារជាច្រើនទៀតដូចជា ប្រទេសឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន និងម៉ាឡេស៊ីថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន vivo នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានទម្លាយបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន vivo S1 Pro ផងដែរ។ក្រុមហ៊ុននេះទម្លាយថា ស្មាតហ្វូនត្រកូល  S-series ថ្មីនេះនឹងមានអេក្រង់ទំហំ 6.38-inch Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+។ ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 90% បើធៀបជាមួយនឹងតួខ្លួនរបស់វា។ អេក្រង់របស់ស្មាតហ្វូននេះនឹងមានបញ្ចូលនូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់  “Screen Touch ID” ថែមទៀត។ ស្មាតហ្វូន Vivo S1 Pro នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 665 និងរ៉េមទំហំ 8GB។ សម្រាប់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយវាក៏មានការបន្ថែមនូវម៉េមូរី 256 GB microSD card ថែមទៀតផង។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ  4,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 18W dual-engine fast charging តាមរយៈរន្ធដោត USB-C ថែមទៀត។

សម្រាប់ការថតរូបភាព Selfies វិញនោះ ស្មាតហ្វូន vivo S1 Pro នេះមានកាមេរ៉ាខាងមុខទំហំ 32-megapixel ថែមទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការឌីស្សាញរូបរាងដែលមានទម្រង់ជាគ្រាប់ត្បូងពេជ្រដែលមានកាមេរ៉ាទំហំ 48-megapixel Samsung GM1 និង 120-degree 8-megapixel Super wide lens ថែមទៀត។ កាលបរិច្ឆេទនៃការបង្ហាញស្មាតហ្វូន vivo S1 Pro នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះ មានពណ៌ Glowing Black និង Crystal Blue ថែមទៀត។ វាមានការបង្ហាញថា ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារជាច្រើនទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឆាប់ៗនេះនឹងទទួលបានស្មាតហ្វូន vivo S1 Pro មុនដាច់ចុងខែនេះ។

ដូចអ្វីដែលបានលើកឡើងនៅក្នុងការបង្ហោះនៅមុននេះ សម្រាប់ទីផ្សារមួយចំនួនដូចជាប្រទេសចិន ឥណ្ឌា និងប្រទេសរុស្ស៉ី គឺនឹងទទួលបានស្មាតហ្វូននេះជាមួយនឹងឈ្មោះផ្សេង។ នៅក្នុងប្រទេសចិន និងប្រទេសឥណ្ឌា ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន  vivo S1 Pro ផ្សេងមួយទៀតនៅដើមឆ្នាំនេះផងដែរ។ នៅក្នុងប្រទេសរុស្ស៉ី ក្រុមហ៊ុន vivo នៅមិនទាន់បានបង្ហាញស្មាតហ្វូន  S-Series នេះនៅឡើយទេ។ នៅក្នុងប្រទេសរុស្ស៉ីនិងបានប្រទេសឥណ្ឌា វាទំនងជាមានឈ្មោះហៅថា  vivo V17 នៅមុនដាច់ខែនេះ។ ការលក់ស្មាតហ្វូននេះចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌា គឺនៅសប្តាហ៍ទី 1 នៅក្នុងខែធ្នូនេះ។ ថ្មីៗនេះ ប្រទេសចិន ក៏ទទួលបានស្មាតហ្វូន vivo S5 ។ ស្មាតហ្វូន vivo V1945A/T ប្រហែលជាប្រភេទ Version ដែលទាបជាងស្មាតហ្វូន  vivo S5 ដោយសារតែស្មាតហ្វូននេះ មានការឌីស្សាញផ្នែកខាងក្រោយដែលស្រដៀងគ្នានោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន